ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន អាកាសចរ អាមេរិក United គ្រោងប្រើប្រាស់យន្ត ល្បឿនលឿន ជាងសម្លេង ក្នុងឆ្នាំ២០២៩

បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយ នៅថ្ងៃនៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា ក្រុមហ៊ុនអាកាស អាមេរិក United គឺគ្រោងនឹង ធ្វើការទិញយន្តហោះល្បឿនលឿន ជាងសម្លេងថ្មី ប្រមាណជា១៥គ្រឿង ព្រមទាំងចាប់ផ្តើមប្រើប្រាស់ យន្តហោះទាំងនេះឡើងវិញ នៅក្នុងឆ្នាំ២០២៩ខាងមុខនេះ ។

គួរឲ្យដឹងដែរថា ការធ្វើដំណើរ តាមជើងហោះហើរ តាមយន្តហោះល្បឿនលឿន បានបញ្ចប់ប្រតិបត្តិការរបស់ខ្លួន តាំងតែពីឆ្នាំ២០០៣ មកម្ល៉េះ កាលពីពេល ដែលក្រុមហ៊ុនអាកាសចរ អង់គ្លេស និងបារាំងបាន ដាក់ឲ្យចូល និវត្តយន្តហោះប្រភេទ Concorde។

យន្តហោះល្បឿនលឿនថ្មី ត្រូវបានគេដឹងថា នឹងត្រូវបង្កើតឡើង ដោយក្រុមហ៊ុន Boom ដែលមានមូលដ្ឋាននៅក្នុងទីក្រុង Denver ប៉ុន្តែមកដល់ពេលនេះ
ខ្លួននៅមិនទាន់បានធ្វើការតេស្តណាមួយនៅឡើយ ។

គួរឲ្យដឹងថា យន្តហោះល្បឿនលឿនជាង សម្លេងឬ Supersonic គឺជាប្រភេទយន្ត ដែលអាចបើកបរលឿន ជាងសម្លេងឬប្រមាណជា១០៦០គីឡូម៉ែត្រ ក្នុងមួយម៉ោងក្នុងកំពស់ប្រមាណជា១៨ ៣០០ម៉ែត្រ ៕

ប្រែសម្រួល៖ស៊ុនលី

To Top