ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន ស្នើឲ្យច្រកធ្វើដំណើរឆ្លងកាត់ រវាងអង់គ្លេស អាមេរិកដំណើរការឡើងវិញ

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអង្គារនេះបានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន បានធ្វើការអំពាវនាវឲ្យអាមេរិក និងអង់គ្លេសក្នុងការ អនុញ្ញាតិឲ្យមានការធ្វើដំណើរ ឆ្លងកាត់គ្នាសាជាថ្មីរវាងប្រទេសទាំងពីរ។

ការអំពាវនាវនេះត្រូវបាន ធ្វើឡើងនៅមុនពេលដែលកិច្ចប្រជុំ G7 នឹងត្រូវប្រព្រឹត្តទៅនៅក្នុងទីក្រុង Cornwall ដែលក្នុងនោះភាគច្រើន នៃក្រុមហ៊ុនអាកាស
ចរណ៍ដែលបានអំពាវនាវនោះ គឺសុទ្ធតែជាក្រុមហ៊ុនមានជើងហោះហើរ របស់ខ្លួនតភ្ជាប់រវាងប្រទេសអាមេរិក និងអង់គ្លេស។

ក្រុមដដែលនេះបានលើកឡើងទៀតថា ការដំណើរការជើងហោះហើរទាំងនេះ ធ្វើឡើងក៏នឹងអាចជួយបញ្ឆេះឲ្យ សេដ្ឋកិច្ចរបស់ប្រទេសរៀងខ្លួន ក្នុងការងើបឡើងវិញដោយ
រលូនផងដែរ។

គួរឲ្យដឹងដែរថា ចាប់តាំងតែករណីពូជកាត់ថ្មីនៃ កូវីដនៅក្នុងប្រទេសអង់គ្លេស រួចមកជើងហោះហើរស្ទើរតែគ្រប់ប្រភេទ គឺត្រូវបានហាមប្រាមមិន ឲ្យធ្វើដំណើរចូលទៅដល់
ក្នុងប្រទេសអាមេរិក ៕

ប្រែសម្រួល៖ ស៊ុន លី

To Top