បរទេស៖យោងតាម ការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុក របស់ប្រទេសរុស្សីកាលពី ថ្ងៃអង្គារម្សិលមិញនេះ បានឲ្យដឹងថាប្រទេសរុស្សី គឺកាន់តែខិតជិតក្នុងការសាងសង់ រួចរាល់នូវនាវាលើកដំបូងមួយ របស់ខ្លួនដែលអាចបំពាក់បច្ចេកវិទ្យាបំបាំងខ្លួន ពីសត្រូវបាន។
កាសែត RIA Novosti របស់រដ្ឋបានសរសេរថា ក្រោយការពន្យាពេលមួយរយៈហើយ មកនោះគម្រោងសាងសង់ដែលមានឈ្មោះថា ២០៣៨៦ នឹងអាចរំពឹងទុកបានថា ជោគជ័យក្នុងការសាងសង់រួចរាល់នូវនាវា បច្ចេកវិទ្យាចុងក្រោយនេះនៅក្នុងឆ្នាំ២០២២ ខាងមុខនេះ។
គួរឲ្យដឹងដែរថាអស់រយៈពេលជាង ១០ឆ្នាំចុងក្រោយនេះប្រទេសរុស្សីបាន ខិតខំនិងការវិនិយោគយ៉ាងខ្លាំងក្នុងការផលិតនិង អភិវឌ្ឍបច្ចេកវិទ្យាសព្វាវុធថ្មីៗឡើងវិញ ដើម្បីអាចយកមក ជំនួសសព្វាវុធរបស់ខ្លួនដែលមួយចំនួន គឺនៅសេសសល់ពី សហភាពសូវៀត ប៉ុណ្ណោះ។
ឧបសគ្គរបស់រុស្សីបានកើតឡើង ខ្លាំងនៅក្រោយពេលដែលខ្លួនបានធ្វើការលុកលុយ ចូលកាន់កាប់តំបន់ Crimea ដោយខុសច្បាប់កាលពីឆ្នាំ២០១៤ ជាពេលដែលអាមេរិក ចាប់ផ្តើមដាក់ទណ្ឌកម្មទៅលើរុស្សីក្នុងការ បញ្ជាទិញសព្វាវុធទាំងឡាយពីបណ្តាប្រទេសលើលោក ដែលជាហេតុធ្វើឲ្យរុស្សីលំបាកក្នុងការតាមឲ្យទាន់បច្ចេកវិទ្យាអាវុធ នៃបណ្តាប្រទេសដទៃទៀត៕ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
