បរទេស៖ ប្រទេសវៀតណាមបានកត់ត្រា ករណីឆ្លងជំងឺកូវីដ-19 ក្នុងសហគមន៍ចំនួន ២៨៣ ករណីនៅថ្ងៃពុធនេះ ក្នុងនោះ ២០១ករណី ត្រូវបានរកឃើញនៅខេត្ត Bac Giang ភាគខាងជើង កាលពីចុងខែឧសភា ។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា ករណីចំនួន ២០១ ត្រូវបានគេរកឃើញនៅតំបន់ដាច់ស្រយាល ក្នុងស្រុក Viet Yen ខេត្ត Bac Giang ចន្លោះថ្ងៃទី ២៧ និង ២៩ ឧសភា។
ក្នុងចំណោមករណីថ្មីចំនួន ៥២ ករណីត្រូវបានកត់ត្រានៅក្នុងខេត្ត Bac Giang , ២០ ករណីនៅទីក្រុង ហូជីមិញ, ៦ ករណីនៅ ខេត្ត Bac Ninh, ៣ ករណីនៅខេត្ត Ha Tinh និង ១ ករណីនៅទីក្រុងហាណូយ។
ចាប់តាំងពីរលកថ្មីបានចាប់ផ្តើមនៅថ្ងៃទី ២៧ ខែមេសា ករណីឆ្លងក្នុងស្រុកចំនួន ៦ ៣២៨ ត្រូវបានគេកត់ត្រានៅក្នុងទីក្រុងនិងខេត្តចំនួន ៣៩ ដែលក្នុងនោះខេត្ត Bac Giang និងខេត្ត Bac Ninh មានចំនួនអ្នកឆ្លងច្រើនជាងគេ គឺ ៣.៥៨៦ នាក់និង ១.១៧០ នាក់៕ប្រែសម្រួលៈ ណៃ តុលា