បរទេស៖ យោងតាមការចេញផ្សាយរបស់ The Telegraph នៅថ្ងៃពុធនេះបានឲ្យដឹងថា ទាំងឥណ្ឌានិងចិន ត្រូវបានគេដឹងថា បានបង្កើនកងកម្លាំងយោធារបស់ខ្លួន នៅក្បែរព្រំដែនជម្លោះ
កាលពីលើកមុន និងតាមព្រំដែនផ្សេងទៀតផងដែរ ដែលវាត្រូវបានក្លាយទៅជាក្តីបារម្ភយ៉ាងខ្លាំង នៃប្រទេសដែលមានអាវុធនុយក្លេអ៊ែរទាំងពីរនេះ។
ឥណ្ឌាគិតមកដល់ពេលនេះ ចាប់តាំងតែពីពេលមានជម្លោះចុងក្រោយ ជាមួយនឹងចិនមកយោធាប្រមាណជា ៦០ ០០០នាក់ហើយត្រូវបានដាក់ពង្រាយ ព្រមទាំងកាំភ្លើងធំជាច្រើនគ្រឿងផងដែរខណៈ
ដែលនៅភាគីចិនវិញ បានចាប់ផ្តើមធ្វើសមយុទ្ធគ្រាប់ពិត ជាច្រើនដងដែលវាបានរំលោភទៅ នឹងកិច្ចព្រមព្រៀងឆ្នាំ១៩៩៦ មិនអនុញ្ញាតិឲ្យមានការប្រើប្រាស់ ឬបំផ្ទុះនៅក្បែរព្រំដែនឡើយ។
ប៉ុន្តែមកដល់ពេលនេះអ្នកជំនាញ ជាច្រើនបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងថា រដ្ឋាភិបាលក្រុងដេលីនិងរដ្ឋាភិបាលក្រុងប៉េកាំង ហាក់ដូចជាឈានទៅនឹងការប៉ះទង្គិចគ្នា សាជាថ្មីទោះបីជាការប៉ះទង្គិចគ្នា
លើកមុនដែលបានធ្វើឲ្យបាត់បង់ជីវិតមនុស្ស ២៤នាក់នោះ ត្រូវបានគ្រប់គ្រងដោយបទឈប់បាញ់គ្នាក្តី ៕
ប្រែសម្រួល៖ ស៊ុន លី