Covid-19

ក្រុមអ្នកជំនាញយូអិន ជំរុញឲ្យ G7 ធានាថាបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ នឹងទទួលបានវ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ដោយស្មើភាព

យូអិន៖ ក្រុមអ្នកជំនាញផ្នែកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ បានអំពាវនាវដល់មេដឹកនាំ ក្រុមប្រទេសទាំង៧ (G7) ធ្វើយ៉ាងណាឲ្យប្រជាជន នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងស្មើភាពគ្នានិងមិនអនុញ្ញាត ឲ្យប្រាក់ចំនេញបំផ្លាញសុខភាព និងសមធម៌សកលនោះឡើយ។

អ្នកជំនាញបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយមុនពេលកិច្ចប្រជុំកំពូល G7 ដែលត្រូវបានធ្វើឡើង នៅក្នុងចក្រភពអង់គ្លេសថា “មនុស្សគ្រប់រូបមានសិទ្ធិទទួលបាន វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ដែលមានសុវត្ថិភាព ប្រសិទ្ធភាព ទាន់ពេលវេលា និងផ្អែកលើការអនុវត្តការ អភិវឌ្ឍវិទ្យាសាស្ត្រល្អបំផុត” នៅថ្ងៃទី១១-១៣ ខែមិថុនា។

ក្រុមអ្នកជំនាញបានឲ្យដឹងថា ឥឡូវនេះគឺជាពេលវេលាសម្រាប់សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីផ្តល់ជំនួយប្រកបដោយ ប្រសិទ្ធភាពដល់រដ្ឋាភិបាលទាំងអស់ នៅក្នុងកិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំង និងជួយសង្គ្រោះជីវិតមនុស្ស។ វាមិនមែនជាពេលវេលា សម្រាប់ការចរចារដែលអូសបន្លាយពេល ឬសម្រាប់បញ្ចុះបញ្ចូល ដើម្បីដំឡើងរបាំង ដើម្បីការពារប្រាក់ចំណេញរបស់ក្រុមហ៊ុននោះទេ។

ក្រុមអ្នកជំនាញបានសង្កត់ធ្ងន់ថា ការផលិតវ៉ាក់សាំង ដែលមានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងជំងឺកូវីដ -១៩ មិនត្រូវបានអនុវត្តដោយសកម្មភាពរហ័ស ដើម្បីធានាសមភាពនៃ ការទទួលបាននៅទូទាំងប្រទេស និងតំបន់ទាំងអស់។

ក្រុមអ្នកជំនាញបានឲ្យដឹងទៀតថា“ មនុស្សរាប់ពាន់លាននាក់នៅតំបន់ Global South កំពុងត្រូវបានគេទុកចោល។ ពួកគេមើលឃើញថាវ៉ាក់សាំងជាថ្នាំ ឬជាឯកសិទ្ធិ សម្រាប់ប្រទេសអភិវឌ្ឍន៍” ។ ស្ថានភាពនេះនឹងមិនចាំបាច់ពន្យារវិបតិ្តនោះទេ ដោយបង្កើនចំនួនអ្នកស្លាប់ និងធ្វើឱ្យមានវិបត្តិសេដ្ឋកិច្ចកាន់តែជ្រៅ ដែលអាចសាបព្រួសគ្រាប់ពូជ នៃភាពវឹកវរក្នុងសង្គម។

ក្រុមអ្នកជំនាញបានបញ្ជាក់បន្ថែមថា“ មេដឹកនាំ G7 ត្រូវតែចាត់ទុកវាជាអាទិភាព កំពូលរបស់ពួកគេ ក្នុងការការពារសិទ្ធិរស់រានមានជីវិត និងសុខភាពប្រជាជន នៅក្នុងស្ថានភាពសេដ្ឋកិច្ច និងសង្គមដែលមានគ្រោះថ្នាក់បំផុត នៅពេលដែលមនុស្សរាប់លាននាក់ ប្រឈមមុខនឹងភាពក្រីក្រ និងភាពអត់ឃ្លាន” ៕

ដោយ ឈូក បូរ៉ា

To Top