បរទេស៖កាលពីថ្ងៃពុធម្សិលមិញនេះ រដ្ឋាភិបាលអាមេរិកត្រូវបានគេដឹងថា បានរៀបចំកិច្ចការងារក្នុងការបង្កើន ចំនួនវ៉ាក់សាំងដែលត្រូវប្រើប្រាស់សម្រាប់ ជួយទៅដល់បណ្តាប្រទេសលើ លោកប្រមាណជា ៥០០លានដូស។
កញ្ចប់វ៉ាក់សាំងនេះ នឹងត្រូវចែកចាយទៅកាន់ប្រទេសចំនួនជាង១០០ដែលខ្វះ ខាតវ៉ាក់សាំងហើយវានឹងត្រូវអនុវត្តការងារនេះក្នុងរយៈ ពេលយ៉ាងហោចណាស់២ឆ្នាំ ដែលឆ្នាំដំបូងខ្លួននឹងជំនួយចេញ២០០លានដូស ហើយបន្តចែកចាយ៣០០លានដូស ទៀតនៅឆ្នាំបន្ទាប់។

វ៉ាក់សាំងទាំងនោះក៏ត្រូវបានដឹងដែរថា នឹងធ្វើការចែកចាយភាគច្រើនទៅកាន់ បណ្តាប្រទេសដែលមានប្រាក់ចំណូលទាប ជាពិសេសគឺធ្វើឡើងតាមរយៈកម្មវិធី COVAX ដែលជាកម្មវិធីគ្រប់គ្រងដោយ អង្គការសុខភាព ពិភពលោកឬ WHO។
ប្រភពដដែលបានឲ្យដឹងទៀតដែរថា វ៉ាក់សាំងដែលនឹងត្រូវប្រើប្រាស់សម្រាប់ ជាជំនួយនេះគឺជាវ៉ាក់សាំង Moderna ដែលអ្នកនាំពាក្យរបស់ Moderna បានចេញមកបញ្ជាក់ថា ពិតជារីករាយខ្លាំងណាស់ក្នុងការ កិច្ចការងារសហប្រតិបត្តិការជា មួយនឹងរដ្ឋាភិបាលអាមេរិកដើម្បី ផលិតវ៉ាក់សាំងជាជំនួយបែបនេះ៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
