ព័ត៌មានអន្តរជាតិ

មេដឹកនាំ G7 សន្យាផ្ដល់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ យ៉ាងហោចណាស់ ១ពាន់លានដូស សម្រាប់ពិភពលោក

ឡុងដ៌៖ រដ្ឋាភិបាលនៃចក្រភពអង់គ្លេស បានឲ្យដឹងថា មេដឹកនាំនៃក្រុមប្រទេសឧស្សាហកម្មទាំង ៧ (G7) ត្រូវបានគេរំពឹងថានឹងសន្យាក្នុងអំឡុង កិច្ចប្រជុំកំពូលនាពេលខាងមុខនេះ ដើម្បីផ្តល់វ៉ាក់សាំងការពារ ជំងឺឆ្លងវីរុសយ៉ាងហោចណាស់ ១ ពាន់លានដុល្លារដល់ពិភពលោក ក្នុងកិច្ចប្រឹងប្រែងមួយ ដើម្បីបញ្ចប់ការរាតត្បាតនៅត្រឹមឆ្នាំ ២០២២ ។

ការប្រកាសនេះធ្វើឡើងស្របពេលដែល នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson ដែលនឹងធ្វើជាប្រធាននៃការជួបជុំរយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃសុក្រនេះ កំពុងអំពាវនាវដល់ សមភាគីរបស់លោកឱ្យប្តេជ្ញាចិត្តរឹងមាំ ក្នុងការចាក់វ៉ាក់សាំង លើពិភពលោកទាំងមូលក្នុងរយៈពេល ២ ឆ្នាំខាងមុខ។

ការអំពាវនាវបាន និងកំពុងកើនឡើង សម្រាប់ក្លឹបនៃប្រទេសអ្នកមាន ដូចជាអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងសហរដ្ឋអាមេរិក រួមទាំងសហគមន៍អ៊ឺរ៉ុបផងដែរដើម្បី សហការគ្នាក្នុងការផ្តល់ការ ចាក់វ៉ាក់សាំងដល់ប្រទេសក្រីក្រ ដូចពួកគេភាគច្រើនមាន ស្ថិតនៅពីក្រោយបណ្តាប្រទេសអភិវឌ្ឍន៍ ក្នុងកិច្ចប្រឹងប្រែងក្នុងការបង្កើតកម្លាំង។

អង្គការសុខភាពពិភពលោក មូលនិធិរូបិយវត្ថុអន្ដរជាតិ និងប្រទេសដទៃទៀត បានព្រមានកាលពីដើមខែនេះថា ប្រទេសដែលមានប្រាក់ចំណូលទាប បានទទួលវ៉ាក់សាំងតិចជាង ១ ភាគរយ ដែលបានចាក់វ៉ាក់សាំង សម្រាប់ការងើបឡើងវិញ។

យោងតាមចក្រភពអង់គ្លេសវ៉ាក់សាំងចំនួន ១ ពាន់លានដូស នឹងត្រូវផ្តល់ជូនតាមរយៈការចែកដូសនិងហិរញ្ញប្បទានទោះបីជាការចែកវិភាគ ទានដោយម្ចាស់ជំនួយមិនទាន់ បានបញ្ជាក់ច្បាស់ក៏ដោយ។ សារព័ត៌មាន Associated Press បានរាយការណ៍ថា ពាក់កណ្តាលនៃចំនួនប៉ាន់ស្មានសរុបនឹងមកពីសហរដ្ឋអាមេរិក។

សម្រាប់ប្រទេសអង់គ្លេស បានឲ្យដឹងថា ខ្លួននឹងបរិច្ចាគនូវវ៉ាក់សាំងការពារជំងឺកូវីដ-១៩ យ៉ាងតិច ១០០ លានដូល្លាក្នុងឆ្នាំក្រោយ រួមទាំង ៥ លានដូស ដែលចាប់ផ្តើមនៅសប្តាហ៍ខាងមុខនេះសម្រាប់ការប្រើប្រាស់នៅក្នុងបណ្តាប្រទេសក្រីក្របំផុតនៅលើពិភពលោក៕

ដោយ ឈូក បូរ៉ា

To Top