ព័ត៌មានអន្តរជាតិ

មន្រ្តីទូតចិន ប្រចាំកម្ពុជា បន្ទរលើការគាំទ្រការអនុម័តច្បាប់ ស្តីពីការប្រឆាំងនឹងទណ្ឌកម្មបរទេស(Video)

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់អមស្ថានទូតចិន ប្រចាំកម្ពុជា នៅថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២១ បានបង្ហាញនូវការបន្ទរនៃការគាំទ្ររបស់ខ្លួន ចំពោះការអនុម័តច្បាប់ ស្តីពីការប្រឆាំងនឹងទណ្ឌកម្មបរទេស។

លោក វ៉ាង ដេស៊ុន ប្រធានការិយាល័យនយោបាយ អមស្ថានទូតចិន បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឱ្យដឹងថា ក្រសួងការបរទេសចិន នៅថ្ងៃព្រហស្បតិ៍នេះ បានឆ្លើយតបទៅនឹងសំណួរ របស់ទីភ្នាក់ងារព័ត៌មានក្យូដូ ស្តីពីគណៈកម្មាធិការអចិន្រ្តៃយ៍ សភាប្រជាជនចិន (NPC) ដែលបានអនុម័តលើ ស្តីពីការប្រឆាំងនឹងទណ្ឌកម្មបរទេស។

លោក វ៉ាង បានលើកឡើងនូវអ្វីដែលប្រសាសន៍ របស់អ្នកនាំពាក្យក្រសួង ការបរទេសចិនថា “យើងបានបញ្ជាក់ពីគោលជំហរ គោលរបស់ចិនស្តីពីច្បាប់ពាក់ព័ន្ធ។ ខ្ញុំសូមបញ្ជាក់ជាថ្មីម្តងទៀតថា ដើម្បីការពារអធិបតេយ្យភាពជាតិសេចក្តីថ្លៃថ្នូរ និងផលប្រយោជន៍ស្នូលនឹងប្រឆាំង អនុត្តរភាពរបស់ខាងលិច និងអំណាចនយោបាយផងដែរ” ។

លោកបានបន្តថា “រដ្ឋាភិបាលចិនបានចាប់ផ្តើម អនុវត្តវិធានការឆ្លើយតបជាច្រើន ដែលត្រូវគ្នាទៅនឹងអង្គភាព និងបុគ្គលនៃប្រទេសពាក់ព័ន្ធ។ យើងជឿជាក់ថា វាចាំបាច់សម្រាប់ប្រទេសចិន ក្នុងការបង្កើតច្បាប់ជាក់លាក់មួយ ស្តីពីការប្រឆាំងនឹងទណ្ឌកម្មបរទេស ដើម្បីផ្តល់ការគាំទ្រ និងការធានាដល់ប្រទេស ដើម្បីប្រឆាំងនឹងវិធានការរើសអើង ដោយប្រទេសបរទេស ស្របតាមច្បាប់” ។

To Top