ព័ត៌មានអន្តរជាតិ

យោធាអាមេរិក រួមធ្វើសមយុទ្ធ ជាមួយកងទ័ព សម្ពន្ធមិត្ត នៅប្រទេសម៉ារ៉ុក ទុយនេស៊ីនិង សេណេហ្គាល់

បរទេស ៖ ទីបញ្ជាការសហរដ្ឋអាមេរិកប្រចាំនៅអាហ្វ្រិក តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារនេះថា សមយុទ្ធយោធា African Lion 21 ទើបបានចាប់ផ្តើម ជាមួយកងទ័ពចំនួន៧.៨០០នាក់ នៅក្នុងប្រទេសម៉ារ៉ុក ទុយនេស៊ី និងសេណេហ្គាល់ មកពីប្រទេសចំនួន៩និងណាតូ ។

សមយុទ្ធ ដែលជាមធ្យោបាយត្រៀម កងកម្លាំងសហរដ្ឋអាមេរិក និងប្រទេសជាដៃគូនោះ បានចាប់ផ្តើមកាលពីថ្ងៃចន្ទ នៅក្នុងប្រទេសអាហ្វ្រិកចំនួន៣ នេះបើយោងតាមសេចក្តីថ្លែង ការណ៍មួយ ចេញដោយទីបញ្ជាការ អាមេរិកប្រចំាតំបន់អាហ្វ្រិក ។

ទីបញ្ជាការប្រចាំនៅអាហ្វ្រិក របស់សហរដ្ឋអាមេរិក មានទំនួលខុសត្រូវលើការធ្វើ ឲ្យប្រសើរឡើង នូវសន្តិសុខ និងស្ថិរភាពនៅក្នុងប្រទេសនៅអាហ្វ្រិក ទាំង៥៣ប្រទេស និងជំរុញពន្លឿន និងការពារផលប្រយោជន៍ របស់សហរដ្ឋអាមេរិក ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ មេបញ្ជាការ នៃទីបញ្ជាការនៅអាហ្វ្រិក របស់អាមេរិក លោកឧត្តមសេនីយ៍ Stephen Townsend បានមានប្រសាសន៍យ៉ាងដូច្នេះថា “សមយុទ្ធ African Lion 2021 គឺជាសមយុទ្ធពហុជាតិ ចម្រុះប្រចាំឆ្នាំដ៏ធំ របស់ទីបញ្ជាការ នៅអាហ្វ្រិករបស់សហរដ្ឋអាមេរិក” ៕
ប្រែសម្រួល៖ប៉ាង កុង

To Top