បរទេស ៖ យោងតាមការផ្ទៀងផ្ទាត់ របាយការណ៍ ដែលត្រូវបានធ្វើឡើង ជាផ្លូវការនិងត្រូវបានចេញផ្សាយ ដោយទីភ្នាក់ងារចិនស៊ិនហួ នៅថ្ងៃសុក្រនេះ បានឲ្យដឹងឆ្នាំ២០២០ គឺជាឆ្នាំដែលអាមេរិក បានទទួលកំណត់ត្រា ដ៏អាក្រក់ នៃពលរដ្ឋបាត់បង់ជីវិតរបស់ខ្លួន មានចំនួនច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ។
ក្រៅតែពីចំនួន នៃពលរដ្ឋដែលបានបាត់បង់ជីវិត ជាធម្មតា ដោយជំងឺគាំងបេះដូង និងទឹកនោមផ្អែម ហើយនោះអត្រា នៃអ្នកបាត់បង់ជីវិតបានកើនឡើង យ៉ាងខ្លាំងដោយសារវិរុស កូវីដនៅក្នុងឆ្នាំ២០២០នេះ ដោយក្នុង នោះគិតត្រឹមឆ្នាំ២០២០ ដល់ឆ្នាំ២០២១នេះ មនុស្សបាត់បង់ជីវិតមានចំនួន ជិតទៅដល់៦០ម៉ឺននាក់ មកហើយ ។
ទាំងអ្នកជំងឺ ធម្មតា ក៏មានការកើនឡើងក្រៅតែពី អ្នកជំងឺកូវីដដោយអ្នកជំនាញ បានអះអាងថា បញ្ហានៅត្រង់ថា មនុស្សភាគច្រើន ដែលមានជំងឺ បានព្យាយាម គេចចេញពីការ ធ្វើដំណើរ ទៅព្យាបាល នៅមន្ទីរពេទ្យព្រោះតែបារម្ភថា ខ្លួននឹងងាចឆ្លងកូវីដ ពីទីនោះមកផ្ទះវិញ៕
ប្រែសម្រួល៖ស៊ុនលី