ព័ត៌មានអន្តរជាតិ

ជនអន្តោប្រវេសន៍ ខុសច្បាប់ចំនួន៥៤នាក់ ត្រូវបានជួយសង្រ្គោះ នៅភាគអាគ្នេយ៏នៃ ប្រទេសទុយនេស៊ី

ទុយនីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ថា ក្រសួងការពារជាតិបានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយដែលបាន ផ្សព្វផ្សាយកាលពីថ្ងៃសុក្រថា យោធាជើងទឹករបស់ប្រទេសទុយនេស៊ី បានជួយសង្គ្រោះជនអន្តោប្រវេសន៍ខុសច្បាប់ដែលជាជនជាតិអាហ្វ្រិក មកពីប្រទេសផ្សេងៗគ្នា នៅដែនទឹកនៃភាគអាគ្នេយ៏ប្រទេស ។

នៅក្នុងសេចក្តីប្រកាសបានដាក់ថា “ប្រតិបត្តិការជួយសង្គ្រោះ បានស្ថិតនៅទីតាំង១៤គីឡូម៉ែត្រ ស្ថិតនៅភាគអាគ្នេយ៏នៃក្រុង Zarzis ក្នុងខេត្ត Medenine “ ។

យោងតាមសេចក្តីប្រកាសបានដាក់ថា ជនអន្តោប្រវេសន៍ មានអាយុចន្លោះពី១៥ និង៤០ឆ្នាំ ក្នុងនោះរាប់ទាំងក្រុមស្ត្រី ៣នាក់ផងដែរ ។ ដោយបានបន្ថែមថា ពួកគេប៉ុនប៉ងធ្វើដំណើរតាមទូកពីលីប៊ី ឆ្ពោះទៅកាន់តំបន់ឆ្នេរអ៊ីតាលី ។

ការប៉ុនប៉ងរបស់ ក្រុមជនអន្តោប្រវេសន៍ខុសច្បាប់ មកពីឆេ្នរសមុទ្រទុយនេស៊ី ឆ្ពោះទៅកាន់អ៊ីតាលី ដែលភាគច្រើនក្នុងអំឡុងពេលរដូវក្តៅ ដោយសារលក្ខខណ្ឌ អាកាសធាតុអំណោយផល ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top