បរទេស ៖ ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro ត្រូវបានពិន័យជាប្រាក់ចំនួន ១០០ ដុល្លារ កាលពីថ្ងៃសៅរ៍ ពីបទរំលោភលើវិធានការ ទប់ស្កាត់ជំងឺ Covid-១៩ នៅក្នុងរដ្ឋ Sao Paulo ដោយមិនបាន ពាក់ម៉ាសការពារ និងបង្កឱ្យមានហ្វូងមនុស្ស យ៉ាងច្រើនកុះករនៅឯការ ជួបជុំជិះម៉ូតូសម្រាប់អ្នកគាំទ្រ ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ បានឱ្យ ដឹងថា សំឡេងរោរម៉ូតូ រាប់ពាន់គ្រឿង បានចូលរួមក្នុងការប្រមូលផ្តុំ «បង្កើនល្បឿន ដើម្បីព្រះគ្រីស្ទ» នៅទីក្រុង Sao Paulo ដែលដឹកនាំដោយ ប្រធានាធិបតីស្តាំនិយម ដែលបានពាក់មួកសុវត្ថិភាព បើកចំហ និងមិនបាន ពាក់ម៉ាសការពារ ដោយរំលោភលើបទបញ្ជា សុខភាពរបស់រដ្ឋ។
លោក ប្រធានាធិបតី Bolsonaro ដែលបានធ្វើការប្រមូលផ្តុំ បែបនេះនៅទូទាំងប្រទេសប្រេស៊ីល នៅពេលដែលគាត់ត្រៀម រៀបចំការបោះឆ្នោតឡើងវិញ នៅឆ្នាំក្រោយ នោះបានប្រឆាំងនឹងការព្រមានជាមុនពីអភិបាលក្រុង Sao Paulo លោក Joao Doria ដែលជាគូប្រជែង នយោបាយដែលបាននិយាយថា ប្រធានាធិបតីនឹងត្រូវពិន័យ ប្រសិនបើគាត់មិនបានសង្កេតមើល បទបញ្ជារបស់រដ្ឋ ៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
