ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បញ្ជាក់សារជាថ្មីថា នឹងលុបបំបាត់ នុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ

អង់គ្លេស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ថា ក្រសួងការបរទេស បានឲ្យដឹងថា លោក Antony Blinken រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក និងលោក Chung Eui-Yong រដ្ឋមន្ត្រីក្រសួងការបរទេស កូរ៉េខាងត្បូង បានបញ្ជាក់ឡើងវិញ អំពីការរួមគ្នា រវាងប្រទេសទាំងពីរ និងជប៉ុន ដើម្បីធ្វើការយ៉ាងជិតស្និទ្ធបំផុត ឆ្ពោះទៅរកការ “លុបបំបាត់នុយក្លេអ៊ែរ” នៅឧបទ្វីបកូរ៉េ ។

នៅក្នុងសេចក្តីថ្លែងការណ៍បានប្រកាសឡើង បន្ទាប់ពីជំនួបទ្វេភាគីនៅក្នុងកិច្ចប្រជុំកំពូលក្រុម G7 ដោយយោងទៅលើ គ្មានឈ្មោះ កូរ៉េខាងជើង ដើម្បីខិតខំធ្វើឲ្យមានភាពប្រសើរឡើង តិចតួច ឬមិនប្រសើរ ឆ្ពោះទៅរកការបោះបង់ចោល កម្មវិធីនុយក្លេអ៊ែរ របស់កូរ៉េខាងជើង ។

លោក Blinken និងលោក Chung ក៏បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការ ចម្រុះនេះមានសារសំខាន់ណាស់ ដើម្បីគូសបញ្ជាក់ បញ្ហាផ្សេងៗនៅក្នុងតំបន់ “ក្នុងនោះរាប់ទំាង ការងាកមករកលទ្ធិប្រជាធិបតេយ្យ សម្រាប់ពលរដ្ឋភូមា” ។ នៅក្នុងសេចក្តីថ្លែងការណ៍បានដាក់ថា ផ្អែកលើការធ្វើរដ្ឋប្រហារ នៅក្នុងប្រទេស មីយ៉ាន់ម៉ា កាលពីដើមខែនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top