អូតាវ៉ា ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ថា ទូរទស្សន៍ CTV បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងថា ប្រទេសកាណដា ត្រូវបានគេរាយការណ៍មកថា មានករណីថ្មីប្រចាំថ្ងៃ នៃជំងឺកូវីដ-១៩ចំនួន ១.១១៥នាក់ គិតត្រឹមថ្ងៃសៅរ៍ ដែលនាំឲ្យចំនួនអ្នកឆ្លង ជំងឺសរុបកើនឡើងដល់១.៤០០.៨២៧នាក់ ក្នុងនោះរាប់ទាំងចំនួន អ្នកស្លាប់២៥.៩១០នាក់ផងដែរ ។
ជាមួយគ្នានេះដែរ អត្រា នៃអ្នកឆ្លងជំងឺបានថយចុះ យ៉ាងច្រើននៅទូទំាងប្រទេស ពលរដ្ឋរសរុបទាំងអស់នេះ អ្នកដែលជួបប្រទះនឹងជំងឺ និងអ្នកឈឺធ្ងន់ធ្ងរ ក៏បានថយចុះដែរ ។
ខេត្តមួយចំនួននៅក្នុងប្រទេស បានរីករាយនឹងការរឹតត្បិត ទៅលើការឆ្លងរាតត្បាតជំងឺ នៅក្នុងសប្តាហ៍នេះ ខណៈដែលប្រទេសកាណដា បានចាក់វ៉ាក់សាំងពេញ លេញប្រឆំាងនឹងជំងឺកូវីដ-១៩ ។
ពលរដ្ឋជាង២៨,៥លាននាក់ បានទទួលដូសវ៉ាក់សាំងកូវីដ-១៩ ដែលបានចាក់នៅទូទាំងប្រទេស ។
យោងតាមទីភ្នាក់ងារ សុខាភិបាលសាធារណៈរបស់ កាណាដា ហៅកាត់ (PHAC) បានឲ្យដឹង កាលពីថ្ងៃសៅរ៍ថា គិតត្រឹមថ្ងៃទី០៥ ខែមិថុនា ប្រមាណ៧០ភាគរយ នៃពលរដ្ឋដែលរាប់ឃើញ អាយុ១២ឆ្នាំ ឬចាស់ជាងនេះ តិចបំផុតបានទទួលដូសទី១ នៃការចាក់វ៉ាក់សាំងកូវីដ-១៩ និង៩ភាគរយបានទទួលដូសទី២ ។
ទីភ្នាក់ងារ PHAC បានឲ្យដឹង នៅក្នុងសេចក្តីប្រកាសមួយ កាលពីថ្ងៃសៅរ៍ថា ទិន្នន័យកម្រិតថ្នាក់ជាតិចុងក្រោយ បង្អស់របស់ប្រទេសនេះបានបង្ហាញថា នៅបន្តថយចុះចំពោះអ្នកជំងឺ ដែលករណីឆ្លងជាមធ្យមមាន១.៥៤៨នាក់ ត្រូវបានគេរាយការណ៍ប្រចាំថ្ងៃ គិតពីថ្ងៃទី០៤ ដល់ថ្ងៃទី១០ ខែមិថុនា ហើយទាបជាង៣៤ភាគរយធៀប នឹងសប្តាហ៍ដែលអាទិភាព ។
ខាង PHAC បានឲ្យដឹងថា ទិន្នន័យជាតិ ក៏បានបង្ហាញថា គិតជាមធ្យមនៃពលរដ្ឋ១.៨៣៩នាក់ ដែលឆ្លងជំងឺកូវីដ-១៩ត្រូវបានព្យាបាល នៅតាមមន្ទីរពេទ្យនានា របស់កាណាដា គិតពីថ្ងៃទី០៤ដល់១០មិថុនា ដែលស្មើនឹង២១ភាគរយច្រើន ជាងសប្តាហ៍មុន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា