ព័ត៌មានអន្តរជាតិ

ឥណ្ឌា មានអ្នកឆ្លងជំងឺកូវីដ-១៩ កើនឡើងដល់ជាង ២៩ម៉ឺននាក់ ខណៈអ្នកស្លាប់ក្នុងមួយ ថ្ងៃជាង៤.០០០នាក់

ញ៉ូដេលី ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល សហព័ន្ធ បានឲ្យដឹងថា ប្រទេសឥណ្ឌា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបកើនឡើង ដល់២៩.៣៥៩.១៥៥នាក់ គិតត្រឹមថ្ងៃសៅរ៍ ជាមួយគ្នានេះដែរ ករណីថ្មីមាន ចំនួន៨៤.៣៣២នាក់ ដែលបានកត់ត្រា នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ។

ក្រៅពីនេះ អ្នកជំងឺកូវីដ-១៩ ដែលបានស្លាប់មានចំនួន ៤.០០២នាក់ ចាត់តាំងពីព្រឹកថ្ងៃសុក្រ ដែលនាំឲ្យចំនួនន នៃអ្នកស្លាប់កើនឡើង ដល់៣៦៧.០៨១នាក់ ។

នេះជាការឆ្លងជំងឺថ្ងៃទី៥ ជាប់ៗគ្នា នៅគ្រាដែលតិចជាង១០០.០០០នាក់ត្រូវ បានចុះក្នុងបញ្ជីនៅទូទាំងប្រទេស បន្ទាប់ពីបានកើនឡើងខ្ពស់ ជាង៤០០.០០០នាក់ សម្រាប់រយៈពេលប៉ុន្មានថ្ងៃ នៅក្នុងខែមេសាដល់ខែឧសភា ក្នុងអំឡុង ពេលរលកទី២ ។

នៅតែមានអ្នកជំងឺ១.០៨០.៦៩០នាក់ បន្ទាប់ពីបានថយចុះ នៃអ្នកជំងឺ៤០.៩៨១នាក់ ក្នុងអំឡុងពេល២៤ម៉ោងកន្លងទៅនេះ ។

សរុបទៅមានពលរដ្ឋចំនួន ២៧.៩១១.៣៨៤នាក់ បានជាសះស្បើយទាំងស្រុង និងបានចាកចេញពីមន្ទីរពេទ្យ នៅទូទាំងប្រទេស ដែលមាន១២១.៣១១នាក់ ក្នុងចំណោមពួកគេដែលបានចាកចេញ ពីមន្ទីរពេទ្យចាប់តំាងពីព្រឹកថ្ងៃសុក្រ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top