ព័ត៌មានអន្តរជាតិ

សារព័ត៌មាន The Economist ផ្សាយថា តួលេខអ្នកស្លាប់ ពិតប្រាកដ ដោយសារកូវីដ១៩ នៅឥណ្ឌា អាចលើសពី២លាននាក់ ខ្ពស់ជាងតួលេខ របស់រដ្ឋាភិបាល

បរទេស ៖ សារព័ត៌មាន The Economist បានរាយការណ៍ កាលពីថ្ងៃសៅរ៍ថា ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ របស់ប្រទេសឥណ្ឌា អាចមានច្រើនជាង ២ លាននាក់ ។ គិតត្រឹមថ្ងៃ អាទិត្យនេះ យោងតាមទិន្នន័យ របស់រដ្ឋាភិបាលឥណ្ឌា ចំនួនអ្នកស្លាប់ របស់ប្រទេសនេះ មានចំនួន ៣៧០ ៤០៧ នាក់ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រសួងសុខាភិបាល សហព័ន្ធឥណ្ឌាបានបដិសេធ ការអះអាងដែលធ្វើឡើង ដោយកាសែត The Economist ដែលផ្សាយថា ចំនួនអ្នកស្លាប់ ដោយសារជំងឺ នេះអាចលើសចំនួន សព្វថ្ងៃដល់ ៥ ទៅ ៧ ដងខ្ពស់ជាងចំនួនផ្លូវការ ។

ក្រសួងបាននិយាយថា “ ការវិភាគមិនត្រឹមត្រូវ នៃអត្ថបទដែលបានលើកឡើង គឺផ្អែកលើទិន្នន័យបន្ថែម នៃទិន្នន័យដោយគ្មានភ័ស្តុតាង នៃការរាតត្បាត”។

នៅក្នុងអត្ថបទនោះ ការបោះពុម្ភផ្សាយ សំដៅទៅលើការសិក្សា ដែលបោះពុម្ពផ្សាយដោយ លោក Chris Leffler មកពីសាកលវិទ្យាល័យ Virginia Commonwealth ។

កាលពីខែមុន កាសែត The New York Times បានរាយការណ៍ថា ចំនួនអ្នកស្លាប់ នៅឥណ្ឌា អាចខ្ពស់ដល់ ៦០ ម៉ឺននាក់។ នៅពេលរបាយការណ៍ ត្រូវបានផ្សព្វផ្សាយចំនួន អ្នកស្លាប់ផ្លូវការ របស់ប្រទេសនេះ មានចំនួន ៣១៥ ០០០ នាក់ ។ ក្រសួងសហព័ន្ធរបស់ឥណ្ឌា ក៏បានច្រានចោលរបាយ ការណ៍នោះផងដែរ ដោយបានហៅរបាយ ការណ៍នេះថា គ្មានមូលដ្ឋាននិងមិនពិត ៕
ប្រែសម្រួលៈ ណៃ តុលា

To Top