ព័ត៌មានអន្តរជាតិ

ការដឹកជញ្ជូនទំនិញ ជាសកលតាមនាវា នឹងនៅតែមានបញ្ហារហូតដល់ខែធ្នូ

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា បញ្ហានៃការរំខាននៅក្នុង ឧស្សាហកម្មដឹកជញ្ជូនទំនិញ តាមនាវារបស់សកលលោកនៅតែ មិនទាន់មានសញ្ញាថាបានត្រឡប់មករកភាពប្រក្រតីនៅឡើយ ហើយវានឹងអាចបង្កទៅជាកង្វះខាតបន្ថែមទៀត រហូតដល់ថ្ងៃបុណ្យគ្រិស្តម៉ាក។

អ្នកជំនាញនៅក្នុងវិស័យនេះ បានព្យាករណ៍ថា បញ្ហាកូវីដនៅខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន គឺបានធ្វើឲ្យមានបញ្ហានៃការ ដឹកជញ្ជូនក្នុងតំបន់ធ្ងន់ធ្ងរ រួចទៅហើយដែលបញ្ហានេះ
នឹងទាមទារពេលវេលាដល់ ទៅរាប់សិបខែក្នុងការដោះស្រាយ។ បន្ថែមលើសពីនេះបញ្ហានៅព្រែកជីក Suez ដែលបានធ្វើឲ្យនាវាដឹកទំនិញកកស្ទះជាច្រើននោះ ក៏បានក្លាយទៅជាបន្ទុកមួយទៀតសម្រាប់ការដឹកជញ្ជូនទំនិញ របស់សកលលោក។

ក្នុងនោះផងដែរបញ្ហាអាកាសធាតុ ជាសកលនិងបញ្ហាកង្វះសមត្ថភាព របស់វិស័យនេះមួយចំនួនផង ក៏បានធ្វើឲ្យបញ្ហានៅតាមតំបន់ នៅតែបានកើតមានជាបន្តបន្ទាប់គ្នា និងផ្សេងៗគ្នាដែលវានឹងយ៉ាងហោចណាស់ទាញ ឲ្យមានការដោះស្រាយដែល ប្រើប្រាស់រយពេលជាច្រើនខែ ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top