បរទេស៖ យោងតាមការបញ្ជាក់ របស់អជ្ញាធរនៃប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូងនឹងធ្វើការលើក លែងចំពោះក្រុមអ្នកដំណើរបរទេសមួយចំនួន ដែលបានទទួលវ៉ាក់សាំង រូចរាល់ចំពោះកាតព្វចត្តាឡីស័ក រយៈពេល២សប្តាហ៍ ដែលខ្លួនធ្លាប់អនុវត្តកន្លងមក។

រំលឹកដែរថាកាលពីថ្ងៃទី៥ ខែឧសភាកន្លងមក គោលការណ៍ធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃនេះ ត្រូវបានដកចេញម្តងហើយ ចំពោះអ្នកដំនើរក្នុងស្រុកដែលបាន ទទួលវ៉ាក់សាំងប្រឆាំងនឹងកូវីដ រួចរាល់ហើយគោលការណ៍ថ្មី ដែលមិនចាំបាច់ចត្តាឡីស័កនេះ ក៏នឹងត្រូវចាប់អនុវត្តពីថ្ងៃទី១ ខែកក្កដា ខាងមុខនេះផងដែរចំពោះ ជនបរទេសម្តង។
គួរឲ្យដឹងដែរថា គិតត្រឹមថ្ងៃអាទិត្យកូរ៉េខាងត្បូង បានរកឃើញថា អ្នកឆ្លងកូវីដថ្មីប្រមាណជា ៣៩៩នាក់ ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបមានទៅដល់ ១៤៨ ២៧៣នាក់
ខណៈដែលបាត់បង់ជីវិត បានកើនដល់ ១៩៨៨នាក់ហើយ មកទល់ពេលនេះពលរដ្ឋរបស់ខ្លួន ប្រមាណជា ១១,៨លាននាក់ ឬត្រូវជា ២៣ភាគរយហើយដែលបានទទួលការ
ចាក់វ៉ាក់សាំងរួចរាល់ ៕
ប្រែសម្រួល៖ ស៊ុន លី
