រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល បានឲ្យដឹង កាលពីថ្ងៃអាទិត្យថា ប្រទេសប្រេស៊ីល បានចុះក្នុងបញ្ជី ដែលមានអ្នកស្លាប់បន្ថែមទៀត ចំនួន១.១២៩នាក់ ដោយសារជំងឺកូវីដ-១៩ គិតក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់ សរុបនៅទូទាំងប្រទេស កើនដល់ ៤៨៧.៤០១នាក់ ។
ក្រសួងបានឲ្យដឹងថា សរុបមានអ្នកឆ្លងថ្មី ចំនួន ៣៧.៩៤៨នាក់ ត្រូវបានគេរាយកឃើញ ដែលនាំឲ្យចំនួនអ្នកឆ្លង ជំងឺកើនឡើង ដល់ ១៧.៤១២.៧៦៦នាក់ ។
ប្រេស៊ីល បានជាប់លំដាប់លេខ២ លើពិភពលោក ដែលមានអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ច្រើនបំផុត បន្ទាប់ពីសហរដ្ឋអាមេរិក និងជាប់លំដាប់លេខ៣ ដែលមានអ្នកឆ្លងជំងឺច្រើនបំផុត បន្ទាប់ពីសហរដ្ឋអាមេរិក និងឥណ្ឌា ។
ប្រទេសនៅអាមេរិក ខាងត្បូងមួយនេះ បានជួបប្រទះនឹងរលកថ្មី នៃការឆ្លងរោគ ដែលមានអ្នកជំងឺពោរពេញ នៅតាមមន្ទីរពេទ្យនានា ហើយអត្រាមរណភាព មាន ២៣១.៩នាក់ ក្នុងចំណោមមនុស្ស ១០០.០០០នាក់ ។ ក្រសួងបានបញ្ជាក់ដូច្នេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា