ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដីកម្រិត៥,៩ រ៉ិចទ័រ វាយប្រហារភាគខាងត្បូងហ្វីលីពីន

ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ថា វិទ្យាស្ថានតាមដានគ្រោះរញ្ជួយដី និងភ្នំភ្លើងរបស់ប្រទេសហ្វីលីពីន បានឲ្យដឹងថា វិទ្យាស្ថានភាពតាមដានគ្រោះរញ្ជួយដី និងភ្នំភ្លើងរបស់ប្រទេសហ្វីលីពីន បានឲ្យដឹងថា នៅថ្ងៃចន្ទនេះ មានគ្រោះរញ្ជួយដីកម្រិត៥,៩រ៉ិចទ័រ បានអង្រួននៅខេត្ត Bukidnon ភាគខាងត្បូងប្រទេសហ្វីលីពីន ។

វិទ្យាស្ថាន បានឲ្យដឹងថា គ្រោះរញ្ជួយដីបានកើតឡើងនៅវេលាម៉ោង២២និង៣៨នាទីម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង១៤និង៣៨នាទីម៉ោងសកល ដែលបានវាយប្រហារនៅចម្ងាយ០៩គីឡូម៉ែត្រភាគពាយព្យនៃក្រុង Kadingilan ដែលមានជម្រៅ៨គីឡូម៉ែត្រ ។

ការរញ្ជួយដីក៏បានអង្រួននៅក្រុងជិតគ្នានេះដែរ និងខេត្ត South Cotabato នៅកោះ Mindanao ។

ហ្វីលីពីន តែងតែមានគ្រោះរញ្ជួយដីកើតឡើងញឹកញាប់ ដោយតែទីតាំងប្រទេសស្ថិតនៅក្នុង” រង្វង់នៃអគ្គី ”នៅមហាសមុទ្រប៉ាស៊ីហ្វិក ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top