បរទេស៖ កាលពីថ្ងៃចន្ទម្សិលមិញនេះ ធនាគារពិភពលោកឬ WB និងសហភាពអាហ្វ្រិកហៅកាត់ថា AU បានធ្វើការប្រកាសរួមគ្នាថា នឹងធ្វើការប្រកាសថា នឹងចាប់ផ្តើមធ្វើការរួមគ្នា ក្នុងការចែកចាយវ៉ាក់សាំងប្រមាណជា ៤០០លានដូស ជនពលរដ្ឋអាហ្វ្រិក។
យោងតាមសេចក្តីថ្លែងការណ៍រួមគ្នា ដែលបានធ្វើឡើងនៅក្នុងថ្ងៃដដែលនេះ បានបញ្ជាក់ទៀតថា ការសម្រេចចិត្តនេះបានធ្វើឡើង នៅក្រោយពេលជំនួបរវាង ប្រធានធនាគារពិភពលោក WB លោក David Malpass ជាមួយនឹងប្រធានក្រុមចាត់ចែង វ៉ាក់សាំងរបស់ទ្វីបអាហ្វ្រិកឬ AVATT ក្នុងការពិភាក្សាគ្នា ដើម្បីរកវិធីក្នុងការពន្លឿនការចែកចាយ វ៉ាក់សាំងឲ្យបានលឿនជាងមុន។

គួរឲ្យដឹងដែរថាកន្លងមក AVATT បានទទួលការគាំទ្រវ៉ាក់សាំង Johnson & Johnson ចំនួន៤០០លានដូស មកហើយពីសំណាក់ធនាគារ នាំចេញនាំចូល របស់អាហ្វ្រិកដែលមានឈ្មោះថា Afreximbank។
គួរឲ្យដឹងដែរថា គិតត្រឹមល្ងាចថ្ងៃចន្ទម្សិលមិញនេះ ចំនួនករណីឆ្លងកូវីដនៅទូទាំងទ្វីបអាហ្ច្រិក បានកើនឡើងទៅដល់៥ ០៤៩ ០៣៦នាក់ និងស្លាប់កើនឡើងដល់ ១៣៤ ៨១៨ នាក់
ហើយចំនួនអ្នកបានជាសះស្បើយ មានប្រមាណជា៤ ៥២៤ ៦៥១នាក់ផងដែរ៕
ប្រែសម្រួល៖ ស៊ុន លី
