ព័ត៌មានអន្តរជាតិ

មេដឹកនាំអ៊ុយក្រែន​ បារម្ភថា កិច្ចប្រជុំរវាងរុស្សី និងអាមេរិក នឹងមិនទទួលបាន លទ្ធផលអ្វីឡើយ

បរទេស ៖ កាលពីថ្ងៃចន្ទម្សិលមិញនេះ តាមរយៈការចេញផ្សាយ របស់កាសែតបរទេសបានឲ្យដឹងថា ប្រធានាធិបតី នៃប្រទេសអ៊ុយក្រែន លោក Volodymyr Zelenskyy បានបង្ហាញអំពីក្តីបារម្ភរបស់លោក កិច្ចប្រជុំរវាងមេដឹកនាំរុស្សី និងអាមេរិកហាក់ដូចជា នឹងមិនអាចទទួលបានលទ្ធផល អ្វីជាដុំកំភូននោះឡើយ ។

នៅក្នុងបទសំភាស មួយជាមួយ នឹងក្រុមអ្នកកាសែតបរទេស និងទីភ្នាក់ងារសារព័ត៌មានបរទេសផង លោកប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ថា លោកពិតជាមានការសោកស្តាយ ដែលរូបលោកផ្ទាល់មិន បានជួបជាមួយនឹងប្រធានាធីបតី អាមេរិកលោក Joe Biden ជាមុននឹងកិច្ចប្រជុំនេះ។

គួរឲ្យដឹងដែរថា ជំនួបរវាងលោក Joe Biden និងប្រធានាធិបតីរុស្សី Vladimir Putin នឹងប្រព្រឹត្តទៅនៅក្នុងទីក្រុង Geneva នៅថ្ងៃពុធស្អែកនេះ។

លោក Zelenskyy បាននិយាយថា៖ ខ្ញុំជឿជាក់ថាកិច្ចប្រជុំនេះ គឺគ្រាន់តែជាកិច្ចប្រជុំបន្ថែមប៉ុណ្ណោះ សម្រាប់លោកប្រធានាធីបតីអាមេរិក។

អ៊ុយក្រែនចង់ បានបំផុតនោះ គឺការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់​បណ្តាលប្រទេសលោកខាងលិច​​ ដើម្បីប្រឈមមុខទៅនឹងរុស្សី និងជាពិសេសក្រុមប្រយុទ្ធ ដែលមានការគាំទ្រ ពីក្រោយ ដោយរដ្ឋាភិបាល ក្រុងមូស្គូ ដែលបច្ចុប្បន្នកំពុង មានសកម្មភាពនិង កាន់កាប់តំបន់មួយចំនួន នៅភាគខាងកើតនៃអ៊ុយក្រែននោះ ៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top