ព័ត៌មានអន្តរជាតិ

លោក មូន ជេអ៊ីន៖កូរ៉េខាងត្បូង អាចនឹងផ្តល់ថ្នាំវ៉ាក់សាំង កូវីដ១៩ ឲ្យកូរ៉េខាងជើង

" "

បរទេស៖ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន នៅពេលថ្មីៗនេះ បានមានប្រសាសន៍ថា ទីក្រុងសេអ៊ូល នឹងព្យាយាមធ្វើការផ្គត់ផ្គង់ ថ្នាំវ៉ាក់សំាងកូវីដ១៩ ឲ្យទៅប្រទេសកូរ៉េខាងជើង ប្រសិនបើកូរ៉េខាងត្បូងបានក្លាយជា មជ្ឈមណ្ឌលថ្នាំវ៉ាក់សាំង ពិភពលោកមួយ។

កាសែតកូរ៉េ Maeil Business បានរាយាការណ៍ថា លោក មូន ជេអ៊ីន ដែលជាមដឹកនាំកូរ៉េខាងត្បូងដំបូងគេដែលធ្វើទស្សនកិច្ចប្រទេសអូទ្រីស បានមានប្រសាសន៍នៅក្នុងសហសន្និសីទកាសែតមួយ ជាមួយលោកប្រធានាធិបតី Alexander Van der Bellen ថា ប្រទេសកូរ៉េខាងត្បូង ជាបឋមនឹងចាំបាច់ត្រូវការការអនុញ្ញាត របស់កូរ៉េខាងជើង មុននឹងថ្នាំវ៉ាក់សាំង ត្រូវបញ្ជូនទៅឲ្យ។

" "

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា លោកប្រធានាធិបតីកូរ៉េខាងត្បូង បានមានប្រសាសន៍យ៉ាងដូច្នេះថា “ប្រសិនបើប្រទេសកូរ៉េខាងជើងយល់ព្រមនោះ យើងនឹងលើកកម្ពស់យ៉ាងសកម្ម នូវសហប្រតិបត្តិការ ក្នុងដំណើរផ្គត់ផ្គត់ថ្នាំវ៉ាក់សាំង”។

" "

លោកបានមានប្រសាសន៍បន្តថា ប្រសិនបើប្រទេសកូរ៉េខាងត្បូង បានក្លាយជាមជ្ឈមណ្ឌលថ្នាំវ៉ាក់សាំងពិភពលោកមួយនោះ ប្រទេសកូរ៉េខាងជើង នឹងក្លាយជាដៃគូមួយដោយឯកឯង សម្រាប់សហប្រតិបត្តិការ៕ប្រែសម្រួល៖ប៉ាង កុង

To Top