បរទេស៖ កងកម្លាំងនាវាជើងទឹកនៃប្រទេសរុស្សីនៅសប្តាហ៍នេះ បានដំណើរការសមយុទ្ធយោធាដ៏ធំបំផុតមួយនៅក្នុងតំបន់ ប៉ាស៊ីហ្វិកមិនធ្លាប់មាន ឡើយគិតចាប់តាំងតែពីសម័យ បញ្ចប់សង្គ្រាមត្រជាក់។

ប្រភពដដែលបានឲ្យដឹងថាសមយុទ្ធយោធាជើងទឹកនេះ បានធ្វើឡើងនៅចន្លោះចំងាយប្រមាណជា៣០០ ទៅ៥០០ ម៉ាលពីភាគខាងលិចនៃ កោះហាវ៉ៃហើយវាបានកើតឡើងនៅមុនបន្តិចនៃកិច្ច ប្រជុំរវាងលោកប្រធានាធិបតីអាមេរិក Joe Biden និងលោកប្រធានាធិបតីរុស្សីលោក Vladimir Putin ។
ការធ្វើសមយុទ្ធយោធាលើកនេះ ត្រូវបានគេមើលឃើញថា មានការចូលរួមពីសំណាក់កងកម្លាំងបច្ចេកទេស និងសព្វាវុធទំនើបៗដូចជានាវាប្រយុទ្ធលើ យន្តហោះចម្បាំងប្រយុទ្ធប្រឆាំងនឹងនាវា មុជទឹកព្រមទាំងយន្តហោះទំលាក់ គ្រាប់បែកចំងាយឆ្ងាយផងដែរ។
កាលពីថ្ងៃអាទិត្យ ផងដែរមន្ត្រីនៃក្រសួងការពារជាតិអាមេរិកក៏បាននិយាយ ដែរថាខ្លួនបានបើកបញ្ជាឲ្យយន្តចម្បាំង F-22 ជាច្រើនគ្រឿងដើម្បីទៅប្រឈមមុខនឹងយន្តហោះទំលាក់គ្រាប់បែករបស់រុស្សីផងដែរប៉ុន្តែបានត្រឹមហោះ ហើរនៅលើដែន អាកាសរៀងខ្លួនប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី
