បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថាមនុស្សម្នាក់បានស្លាប់និងប្រមាណជា១២នាក់ ទៀតរងរបួសនៅក្នុងហេតុការណ៍ បាញ់ប្រហារគ្នាជាច្រើនកន្លែង ផ្សេងគ្នានៅក្នុងរដ្ឋ Arizona កាលពីល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញ។
យោងតាមការបញ្ជាក់របស់ក្រុមមន្ត្រីប៉ូលីស ដែលកំពុងបើកការស៊ើបអង្កេតទៅ លើហេតុការណ៍ទាំងនោះ បាននិយាយថាទីតាំងចំនួន៨ផ្សេងគ្នា បានកើត ឡើងនៃការបាញ់ប្រហារគ្នានៅក្នុងទីក្រុង West Valley ហើយវាបានអូសបន្លាយអស់រយៈពេលចាង១ម៉ោងកន្លះមុនពេលដែលវាអាចបញ្ចប់ទៅវិញ។

ប្រភពដដែលបានឲ្យដឹងដែរថាជនសង្ស័យម្នាក់ដែលជាអ្នកបង្កហេតុទាំងអស់នោះ ត្រូវបានចាប់ខ្លួនដោយមិនមានការបាញ់ តបតគ្នាណាមួយឡើយហើយ មកដល់ពេលនេះអ្វីដែលនៅពីក្រោយមូលហេតុ ដែលនាំឲ្យគាត់ធ្វើសកម្មភាពនេះ គឺនៅមិនទាន់ត្រូវបានដឹងនៅឡើយខណៈ ដែលការស៊ើបការណ៍នៅបន្តនៅឡើយ។
ក្នុងចំណោមអ្នករបួសទាំងនិងស្លាប់ទាំង១៣នាក់ ក្នុងនោះគេបានដឹងថាមនុស្ស៤នាក់ដែលត្រូវបានគ្រាប់កាំភ្លើង បៀមជាប់នឹងខ្លួនហើយត្រូវការវះកាត់ ខណៈអ្នក ផ្សេងទៀតត្រូវបានបញ្ជូន ទៅដល់មន្ទីរពេទ្យភ្លាមៗ៕
ប្រែសម្រួល៖ស៊ុនលី
