បរទេស៖ប្រទេសអ៊ីស្រាអែល នៅថ្ងៃអាទិត្យនេះ បានធ្វើការថ្កោលទោស ចំពោះការបោះឆ្នោតជ្រើសលោក Ebrahim Raisi ឲ្យកាន់តំណែងជាប្រធានាធិបតីអ៊ីរ៉ង់ ដោយថា របបរបស់លោក នឹងជារបបដ៏ឃោរឃៅ ដែលមហាអំណាចពិភពលោក មិនគួរចរចាកិច្ចព្រមព្រៀងនុយក្លេអ៊ែជាមួយនោះឡើយ។
លោក Ebrahim Raisi ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមទណ្ឌកម្មអាមេរិកពីបទរំលោភបំពានសិទ្ធិមនុស្សនោះ បានទទួលជ័យជំនះដូចដែលបានរំពឹងទុក កាលពីថ្ងៃសៅរ៍ នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៃប្រទេសអ៊ីរ៉ង់ ក្រោយការប្រកួតប្រជែងមួយ ដែលមិនសូវទទួលបានការអើពើម្ចាស់ឆ្នោត ដោយសារតែភាពលំបាកផ្នែកសេដ្ឋកិច្ច និងការរឹតបន្តឹងផ្នែកនយោបាយ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Naftali Bennett ដែលធ្វើកិច្ចប្រជុំគណៈរដ្ឋមន្ត្រីជាលើកដំបូងរបស់លោក គិតចាប់តាំងពីឡើងកាន់តំណែងពីសប្ដាហ៍មុនមកនោះ បានពិពណ៌នាការឡើងតំណែងរបស់លោក Raisiគឺត្រូវបានលើកបន្តុបដោយមេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ គឺលោក ជាជាងសម្លេងឆ្នោតដោយសេរី។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Naftali Bennett បានមានប្រសាសន៍យ៉ាងដូច្នេះថា “ខ្ញុំសូមនិយាយថា ការបោះឆ្នោតរបស់លោក Raisi គឺជាឱកាសចុងក្រោយសម្រាប់មហាអំណាចដើម្បីភ្ញាក់ខ្លួនឡើង មុនពេលវិលត្រឡប់ទៅរកកិច្ចព្រមព្រៀងនុយក្លេអ៊ែ និងយល់ថាអ្នកដែលពួកគេនឹងធ្វើកិច្ចការជាមួយ”៕
ប្រែសម្រួល៖ប៉ាង កុង