ព័ត៌មានអន្តរជាតិ

មេដឹកនាំយោធាមីយ៉ាន់ម៉ា បង្ហាញខ្លួននៅក្រុងមូស្គូ ក្នុងកិច្ចប្រជុំស្តីពីសន្តិសុខ

" "

បរទេស៖ យោងតាមការចេញផ្សាយរបស់ CNA នៅថ្ងៃចន្ទនេះ បានឲ្យដឹងថាមេដឹកនាំយោធាមីយ៉ាន់ម៉ាបានធ្វើដំណើរមកដល់ ទីក្រុងមូស្គូប្រទេសរុស្សីដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំស្តីពីសន្តិសុខ មួយដែល វាត្រូវបានគេមើលឃើញថា គឺជាទស្សនកិច្ចលើកទី២ របស់លោកចាប់តាំងតែពីពេលធ្វើរដ្ឋប្រហាររួចមក។

មកដល់ពេលបច្ចុប្បន្ននេះប្រទេសមីយ៉ាន់ម៉ាត្រូវបានគេដឹងថានៅតែបន្តស្ថិតនៅ ក្នុងភាពវឹកវរនៅឡើយក្រោយហេតុការណ៍ធ្វើរដ្ឋប្រហារ ទំលាក់មេដឹកនាំលោកស្រី Aung San Suu Kyi និងសមាជិក បក្សប្រជាធិបតេយ្យផ្សេងទៀតចេញ ពីតំណែងរដ្ឋាភិបាលហើយថែមទាំងមានការឃុំខ្លួនផងដែរ។

" "

មេបញ្ជាការលោក Min Aung Hlaing បានចាកចេញពីរដ្ឋធានី Naypyidaw នៅថ្ងៃអាទិត្យតាមរយៈជើង ហោះហើរពិសេសមួយទៅដល់ទីក្រុងមូស្គូនៅ ថ្ងៃដដែលដើម្បីចូលរួមសន្និសិតកាសែតស្តីអំពី សន្តិសុខអន្តរជាតិ។

" "

ទូរទស្សន៍រដ្ឋ MRTV បានចេញផ្សាយថាការធ្វើដំណើររបស់លោក Hlaing បានធ្វើឡើងតបតាមការអញ្ជើញ របស់លោករដ្ឋមន្ត្រីការពារជាតិរុស្សីហើយអំឡុង ពេលធ្វើដំណើរទៅដល់លោកក៏ត្រូវបានទទួលស្វាគមន៍
ដោយផ្ទាល់ពី សំណាក់អគ្គរដ្ឋទូតរុស្សីប្រចាំនៅប្រទេសមីយ៉ាន់ម៉ា ផងដែរនៅឯអាកាសយានដ្ឋានអន្តរជាតិរបស់មីយ៉ាន់ម៉ា៕

ប្រែសម្រួល៖ស៊ុនលី

To Top