ព័ត៌មានអន្តរជាតិ

ប៉ូលីសថៃ ត្រៀមខ្លួនរួចហើយ ដើម្បីទប់ទល់ នឹងបាតុករចំនួន៤ក្រុម ដែលនឹងប្រមូលម្តុំគ្នា នៅថ្ងៃទី២៤ មិថុនាខាងមុខ

បរទេស ៖ ការិយាល័យប៉ូលីសក្រុង របស់ប្រទេសថៃ បានត្រៀមរួចហើយ ចំពោះការប្រមូលផ្តុំគ្នា របស់ក្រុមបាតុករ ដែលបានគ្រោងទុក ដោយក្រុមអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីប្រារព្ធខួបលើកទី ៨៩ នៃបដិវត្ត ថ្ងៃទី ២៤ ខែមិថុនាឆ្នាំ ១៩៣២ ដោយ Khana Ratsadon ដែលបានផ្លាស់ប្តូរប្រទេសថៃ ពីផ្តាច់ការទៅជារាជាធិបតេយ្យ អាស្រ័យរដ្ឋធម្មនុញ្ញ ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា ស្នងការរងប៉ូលីស ក្រុងបាងកក លោក Pol Maj ឧត្តមសេនីយ៍ Piya Tawichai បាននិយាយនៅថ្ងៃច័ន្ទថា ក្រុមចំនួនបួនត្រូវបានគេរំពឹងថា នឹងបង្ហាញការជួបជុំរបស់ពួកគេ នៅថ្ងៃព្រហស្បតិ៍។

ក្រុម “Mu Ban Thalufa” មានគម្រោងជួបជុំគ្នានៅឯវិមានអនុស្សាវរីយ៍ October 14 នៅលើផ្លូវ Ratchadamnoen ដោយចាប់ផ្តើមពីម៉ោង ១ រសៀល។

ក្រុម The “Prachachon Khon Thai” ដឹកនាំដោយ Nitithorn Lamlua គ្រោងប្រមូលផ្តុំគ្នា នៅវិមានរដ្ឋាភិបាល ចាប់ពីពេលថ្ងៃត្រង់ ដោយអំពាវនាវឱ្យ លោកនាយករដ្ឋមន្រ្តី ប្រាយុធចានអូចា លាលែងពីតំណែង ។

ចំណែក ក្រុម “Samakkhi Prachachon” ដឹកនាំដោយ Jatuporn Prompan អតីតមេដឹកនាំរណសិរ្ស បង្រួបបង្រួមប្រជាធិបតេយ្យ ប្រឆាំងនឹងរបបផ្តាច់ការ ក៏មានគម្រោងប្រមូលផ្តុំគ្នា នៅមុខវិមានរដ្ឋាភិបាលដែរ ប៉ុន្តែមិនបានបញ្ជាក់ ពីពេលវេលាទេ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top