វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ថា លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិ បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក កំពុងត្រៀមដាក់ទណ្ឌកម្មបន្ថែម ទៀតប្រឆំាងនឹងរុស្ស៊ី ទៅលើការដាក់ការសង្ស័យដាក់ថ្នាំបំពុលសម្លាប់លោក Alexei Navalny ដែលជាអ្នករិះគន់នៅគ្រឹមឡាំង ។
លោក Sullivan បានលើកឡើងក្នុងប៉ទសម្ភាសន៍មួយជាមួយទូរទស្សន៍ CNN នៅគ្រាដ៉ែលមានការចោទសួរ បើសិនជារដ្ឋបាល នឹងបន្ថែមសម្ពាធលើក្រុងម៉ូស្គូ ទៅលើរឿង Navalny ថា ”យើងកំពុងត្រៀមកញ្ចប់ទណ្ឌកម្មបន្ថែមទៀត ដែលត្រូវដាក់បញ្ចូលករណីនេះផងដែរ” ។
គាត់បានលើកឡើងទៀតថា “វានឹងកើតឡើងភ្លាម ខណៈដែលយើងបានអភិវឌ្ឍន៍កញ្ចប់ជាច្រើនដើម្បីធានាថា យើងមានគោលដៅត្រឹមត្រូវ” ។
គាត់បានបន្ថែមថា “ធ្វើអ្វីដែលយើងសង្ឃឹមថា នឹងដាក់ទណ្ឌកម្មបន្ថែមទៀត ដែលជាករទទួលខុសត្រូវលើអាវុធគិមី ” ។

គួរបញ្ជាក់ថា ការធ្វើអត្ថាធិប្បាយរបស់លោក Sullivan បានកើតឡើង បន្ទាប់ពីប្រធានាធិបតី លោក ចូ បៃដិន បានជួបជាមួយនឹងសមភាគីរបស់គាត់ គឺលោក ប្លាឌីមៀ ពូទីន នៅក្រុងហ្សឺណែវ ប្រទេសស្វីស នេះជាការប្រជុំលើកដំបូងរវាងមេដឹកនាំទំាងឡាយចាប់តាំងពីលោក បៃដិន បានចូលកាន់តំណែង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
