Covid-19

មីយ៉ាន់ម៉ា មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ជិត៦០០នាក់

រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល និងកីឡារ បានចេញសេចក្តីប្រកាសមួយថា ប្រទេសមីយ៉ាន់ម៉ា បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ-១៩ចំនួន៥៩៥នាក់ គិតត្រឹមថ្ងៃចន្ទ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុប នៅក្នុងប្រទេសកើនឡើងដល់ ១៤៨.៦១៧នាក់ ។

សេចក្តីប្រកាសបានដាក់ថា ចំនួន ៣នាក់ ដែលបានស្លាប់បន្ថែមទៀតត្រូវបាន គេរាយការណ៍កាលពីថ្ងៃចន្ទ ដែលនាំឲ្យចំនួនអ្នកស្លាប់ សរុបកើនឡើងដល់ ៣.២៦៥នាក់នៅក្នុងប្រទេស ។

តួលេខរបស់ក្រសួងបានបង្ហាញថា សរុបអ្នកជំងឺចំនួន ១៣៣.៧៥៣នាក់ បានចាកចេញពីមន្ទីរពេទ្យ និងវត្ថុវិភាគជាង ២,៦៧លាននាក់ បានធ្វើតេស្តរកមេរោគកូវីដ-១៩ ក្នុងនោះរាប់ទាំងវត្ថុវិភាគចំនួន ៤.៩៦៤នាក់ បានធ្វើតេស្តកាលពីថ្ងៃចន្ទ ។

ទន្ទឹមនឹងនេះដែរ ក្រសួងបានដាក់បទបញ្ជាឲ្យស្នាក់នៅផ្ទះ នៅក្នុងក្រុង Pyu នៃតំបន់ Bago ដោយចាប់ផ្តើមពីថ្ងៃអង្គារនេះ ខណៈដែលក្រុងនេះត្រូវបានគេមើលឃើញ កាលពីពេលថ្មីៗនេះថា អ្នកឆ្លងជំងឺកូវីដ-១៩កើនឡើង ។

មីយ៉ាន់ម៉ា បានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២នាក់ ជាលើកដំបូងកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំមុន ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top