ព័ត៌មានអន្តរជាតិ

មន្ទីរពេទ្យរដ្ឋ ទាំងអស់ នៅក្រុងបាងកក ប្រទេសថៃ កំពុងខ្វះខាតគ្រែសម្រាប់ អ្នកជំងឺធ្ងន់ធ្ងរ ក្នុងពេលអ្នកឆ្លង ជំងឺកូវីដ១៩ រកឃើញកាន់តែច្រើន

បរទេស ៖ អាជ្ញាធរសុខាភិបាលប្រទេសថៃ បាននិយាយកាលពីថ្ងៃអង្គារថា គ្រែសម្រាប់ព្យាបាល អ្នកជំងឺកូវីដ១៩ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ នៅមន្ទីរពេទ្យរដ្ឋទាំងអស់ ក្នុងទីក្រុងបាងកក ពេលនេះពេញ ទៅដោយអ្នកជំងឺកូវីដ-19 ដែលមានរោគ សញ្ញាធ្ងន់ធ្ងរ ខណៈដែលគ្រែ ២០ ចុងក្រោយត្រូវបានបម្រុងទុក សម្រាប់អ្នកជំងឺសង្គ្រោះបន្ទាន់ ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា លោកវេជ្ជបណ្ឌិត Somsak Akksilp អគ្គនាយកនៃនាយកដ្ឋាន សេវាកម្មវេជ្ជសាស្រ្ត និយាយថា « នៅក្រោមកាលៈទេសៈបច្ចុប្បន្ន ការចូលប្រើគ្រែរបស់អ្នកជំងឺ ដោយប្រើឧបករណ៍សង្គ្រោះជីវិត ត្រូវបានកំណត់» ។

លោកបានមានប្រសាសន៍ថា ស្ថានភាពខ្វះគ្រែ មន្ទីរពេទ្យ គឺជាព្រួយបារម្ភ ខ្លាំង ជាពិសេសដោយសារ តែតំរូវការសំរាប់គ្រែមន្ទីរ ពេទ្យប្រភេទនេះក្នុងក្រុម ពណ៌លឿង និងក្រហមមានកំរិតខ្ពស់ ។

គិតត្រឹមថ្ងៃច័ន្ទគ្រែមន្ទីរពេទ្យទាំងអស់ចំនួន ៤០៩ សំរាប់អ្នកជំងឺដែលមានរោគសញ្ញាធ្ងន់ធ្ងរ គឺពេញ ដោយអ្នកជំងឺកូវីដ-19 ក្នុងស្ថានភាពធ្ងន់ធ្ងរ។ គ្រែ ២០ ចុងក្រោយត្រូវបានបម្រុង ទុកសម្រាប់អ្នកជំងឺ Covid-19 សម្រាប់ករណីបន្ទាន់ ដែលត្រូវការប្រតិបត្តិការ ជាបន្ទាន់ ឬអន្តរាគមន៍វេជ្ជសាស្ត្រធ្ងន់ធ្ងរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top