ព័ត៌មានអន្តរជាតិ

អាកាសយានដ្ឋាន ទាំងអស់ នៅអាមេរិក នឹងទទួលបានប្រាក់ ជំនួយ៨ពាន់លានដុល្លារ

បរទេស ៖ យោងតាមការចេញ ផ្សាយ របស់ CNA នៅថ្ងៃពុធនេះ បានឲ្យដឹងថាអាកាសយានដ្ឋាន ទាំងអស់នៅក្នុង សហរដ្ឋអាមេរិក នឹងអាចទទួលបានការ ចែករំលែកជាមួយ នឹងប្រាក់មូល និធី ប្រមាណ ៨ពាន់លានដុល្លារ ពីសំណាក់រដ្ឋាភិបាល អាមេរិក ដើម្បីក្នុងគោលបំណងងើបឡើងវិញពីបញ្ហាវិបត្តិកូវីដ។

នៅក្នុងទំហំនោះ លុយចំនួនធំ នឹងត្រូវប្រគល់ទៅឲ្យអាកាស យានដ្ឋានបែបពាណិជ្ជកម្មធំៗ ដោយលុយប្រមាណជា៦,៥ពាន់លានដុល្លារ នឹងត្រូវប្រគល់ ទៅ ឲ្យអាកាស យានដ្ឋានទាំងឡាយណា ដែលមានចំនួនភ្ញៀវធ្វើដំណើរ ច្រើនបូករួមជាមួយនឹងប្រាក់៨០០លានដុល្លារ ដើម្បីជួយដល់ថ្លៃជួល នៃសេវាកម្មនានានៅ ក្នុងអាកាសយានដ្ឋានដូចជាម្ហូប អាហារនិង ហាងលក់ទំនិញជាដើម។

គួរឲ្យដឹងដែរថា អាកាសយានដ្ឋាន ទាំងឡាយណា ដែលអាចទទួលបានកញ្ចប់ប្រាក់ជំនួយ និងគ្រប់លក្ខខណ្ឌលុះត្រាណា តែបុគ្គលិករបស់ខ្លួន យ៉ាងហោចណាស់ ៩០ភាគរយ នៃចំនួនបុគ្គលិកទាំងអស់ ដែលមាន កាលពីមុនបញ្ហាកូវីដ ។

បច្ចុប្បន្នមានអាកាស យានដ្ឋាន សរុបនៅទូទាំងប្រទេស មានចំនួនយ៉ាងហោចណាស់៥០០ ដែលពួកគេរំពឹងទុកថា នឹងអាចខាតបង់ប្រាក់ប្រមាណ ទៅដល់៤០ពាន់លាន ដុល្លារ គិតត្រឹមខែមិនាឆ្នាំក្រោយ៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top