ប៉េកាំង ៖ ប្រទេសចិន បានប្រាប់សម័យប្រជុំលើកទី ៤៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការ សហប្រជាជាតិ ដែលកំពុងបន្តថា ខ្លួនមានការព្រួយ បារម្ភយ៉ាងខ្លាំង ចំពោះការសម្រេចចិត្ត របស់រដ្ឋាភិបាលជប៉ុន ក្នុងការបញ្ចេញទឹកនុយក្លេអ៊ែរ ចេញពីរោងចក្រនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា ចូលទៅក្នុងសមុទ្រ។
លោក Jiang Duan រដ្ឋមន្រ្តីបេសកកម្មចិន ប្រចាំអង្គការ សហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ មួយនៅឯកិច្ចពិភាក្សាអន្តរកម្ម ជាមួយអ្នករាយការណ៍ ពិសេស របស់អង្គការសហប្រជាជាតិ ផលប៉ះពាល់យ៉ាងខ្លាំង ដល់បរិស្ថានសមុទ្រ សុវត្ថិភាពចំណីអាហារ និងសុខភាពមនុស្ស ។
លោក Jiang បានសង្កត់ធ្ងន់ថា ទោះបីមានការសង្ស័យ និង ការជំទាស់ពីក្នុង និងក្រៅប្រទេសក៏ដោយ ក៏ប្រទេសជប៉ុន បានសម្រេចចិត្តជាឯកតោភាគី ក្នុងការបញ្ចេញទឹក នុយក្លេអ៊ែរហ្វូគូស៊ីម៉ា ចូលទៅក្នុងសមុទ្រ មុនពេលបញ្ចេញចោល នូវរាល់មធ្យោបាយ នៃការបញ្ចេញចោល ដោយសុវត្ថិភាព និងដោយគ្មានការពិគ្រោះយោបល់ ពេញលេញជាមួយ ប្រទេសជិតខាង និងសហគមន៍អន្តរជាតិ ។
លោកបានកត់សម្គាល់ថានេះ គឺជាការមិនទទួលខុសត្រូវ ខ្លាំងណាស់ ។ “ យើងកត់សម្គាល់ថា អ្នកកាន់អាណត្តិ នៃនីតិវិធីពិសេសមួយចំនួន នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស បានសម្តែងការព្រួយបារម្ភចំពោះបញ្ហានេះ ។ យើងអំពាវនាវឱ្យប្រទេសជប៉ុន ឆ្លើយតបទៅនឹងកង្វល់ របស់សហគមន៍អន្តរជាតិ ដកសេចក្តីសម្រេចខុសជាបន្ទាន់ ទទួលខុសត្រូវ នូវទំនួលខុសត្រូវ ដើម្បីឈានដល់ការឯកភាព ជាមួយអ្នកពាក់ព័ន្ធទាំងអស់ និងស្ថាប័នអន្តរជាតិពាក់ព័ន្ធតាមរយៈការពិគ្រោះយោបល់ពេញលេញ” ។
ក្នុងឱកាសដូចគ្នានេះដែរ នៅថ្ងៃពុធម្សិលមិញនេះ សាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ក៏បានបង្ហាញនូវការព្រួយបារម្ភ អំពីសេចក្តីសម្រេចចិត្តរបស់ជប៉ុន ដោយលើកឡើងថា រដ្ឋាភិបាលជប៉ុន គួរតែបង្ហាញ ព័ត៌មានប្រកបដោយ តម្លាភាព និងធ្វើការសម្រេចចិត្តលើមូលដ្ឋាននៃការពិគ្រោះ យោបល់ពេញលេញជាមួយ ប្រទេសជិតខាងជាមុនសិន ៕ដោយ ឈូក បូរ៉ា