ព័ត៌មានអន្តរជាតិ

Breaking News:អតីតប្រធានាធិបតី ហ្វីលីពីន កកូរ កម្ពុជា ពេលធ្វើជាម្ចាស់អាស៊ាន ២០១២ បិននិណូ អាគីណូ ទទួលមរណភាព ក្នុងវ័យ៦១ ឆ្នាំ (Video)

ភ្នំពេញ៖ អតីតប្រធានាធិបតីហ្វីលីន លោក បិននិណូ អាគីណូ (Benigno “Noynoy”Aquino) ដែលពេលនោះជា​ប្រធានាធិបតី ក្នុងពេលដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០១២ នោះ បានទទួលមរណភាពហើយ ក្នុងវ័យ៦១ឆ្នាំ។ នេះតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មានបារាំង (AFP) នៅមុននេះបន្តិច។

ក្នុងរដ្ឋការអតីត​ប្រធានាធិបតីរូបនេះ រដ្ឋមន្រ្តីការបរទេស របស់លោក បានលើកយក បញ្ហាក្តៅៗ (ដុំដែកក្តៅ) មកអុក កម្ពុជា នាកិច្ចប្រជុំកំពូលអាស៊ាន
នាខែ​វិច្ឆិកា ឆ្នាំ២០១២ ដែលជាហេតុធ្វើឱ្យកម្ពុជា ក្នុងឋានៈជាប្រធានអាស៊ានប្តូរវេន
ត្រូវមជ្ឈដ្ឋានអន្តរជាតិ ថ្កោលទោសកម្ពុជា ចំពោះការដែលមិនអាចចេញ សេចក្តីថ្លែងការណ៍រួមរបស់អាស៊ាន បាននាពេលនោះ។

ប្រទេស​កម្ពុជា នាពេលនោះ បានលើកឡើងថា អាស៊ានមិនមែនជា តុលាការអន្តរជាតិ ក្នុងការដោះស្រាយជម្លោះ រវាងរដ្ឋជាសមាជិកនោះទេ (ជម្លោះសមុទ្រចិនខាងត្បូងរវាងហ្វីលីពីន​និងចិន, វៀតណាមនិងចិន)។

ក្នុងរដ្ឋការរបស់លោក អាគីណូនេះដែរ ប្រទេសហ្វីលីពីន បានផ្តល់ទីតាំងដល់ ខ្មោចអតីតគណបក្សសង្គ្រោះជាតិ បង្កើតផងដែរ នៅក្នុង រដ្ឋធានីម៉ានីល នាខែកក្កដា ឆ្នាំ២០១២ ស្របពេល​កម្ពុជា កំពុងមមាញឹក​ ក្នុងការធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលអាស៊ាន ក្នុងឋានៈ ជាប្រធានប្តូរពេញ ១ឆ្នាំ២០២១ និងកំពុងជាប់កាន់ទុក្ខ សម្តេចព្រះបរម រតនកោដ្ឋិ សម្តេចព្រះនរោត្តម សីហនុ ផងដែរ៕

ប្រែសម្រួលដោយៈ សយ សុភា

To Top