អេស្ប៉ាញ៖ បិតាស្ថាបនិក បង្កើតកម្មវិធី កម្ចាត់មេរោគកុំព្យូទ័រ លោក John McAfee ត្រូវបានគេរាយការណ៍ថា បានស្លាប់ ក្នុងវ័យ៧៥ឆ្នាំ ដោយការធ្វើអត្តឃាត នៅក្នុងពន្ធនាគារមួយ នៅក្នុងប្រទេសអេស្ប៉ាញ។ នេះបើតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។
មរណភាពរបស់លោក John McAfee ធ្វើឡើង ក្រោយពីរដ្ឋាភិបាលអេស្ប៉ាញ គ្រោងធ្វើបត្យាប័ន បញ្ជូនរូបលោក ទៅកាន់សហរដ្ឋអាមេរិកវិញ ទីដែលលោក បានគេចវេសពីការបង់ពន្ធ ឱ្យសហរដ្ឋអាមេរិក។

ប្រែសម្រួលដោយៈ សយ សុភា
