វ៉ាស៊ីនតោន៖ អ្នកការទូតជាន់ខ្ពស់របស់ទីក្រុងវ៉ាស៊ីនតោន បាននិយាយថា សហរដ្ឋអាមេរិកមិនមានមិត្តល្អជាងអាល្លឺម៉ង់ ខណៈដែលប្រទេសទាំង ២ បានសន្យារួមគ្នា ចំពោះប្រទេសរុស្ស៊ីនិងចិន ទោះបីជាមានការខ្វែងគំនិតគ្នា លើបំពង់បង្ហូរឧស្ម័ន Nord Stream 2 ដែលជិតរួចរាល់ពីប្រទេសរុស្ស៊ី ដល់ប្រទេសអាល្លឺម៉ង់ ក៏ដោយ។ នេះបេីតាមទីភ្នាក់ងារ ព័ត៌មានបារាំង AFP។