Breaking: មនុស្សម្នាក់ស្លាប់ បន្ទាប់ពីខុនដូ១កន្លែង នៅរដ្ឋផ្លរីដា ដួលរលំ ផ្នែកខ្លះ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន បារាំង AFP។
ប្លុកផ្ទះល្វែងកម្ពស់ ១២ ជាន់នៅរដ្ឋផ្លរីដា បានដួលរលំមួយផ្នែក នៅព្រឹកថ្ងៃព្រហស្បតិ៍ ដោយបានសម្លាប់មនុស្ សយ៉ាងហោចណាស់ម្នាក់ និងបង្កឱ្យមានការឆ្លើយតប ជាបន្ទាន់ដ៏ធំមួយ ជាមួយអ្នកជួយសង្គ្រោះរាប់សិបនាក់ ដែលកំពុងវាយកម្ទេចថ្ម សម្រាប់ រុករកអ្នកនៅរស់។
គេនៅមិនទាន់ច្បាស់ ថាតើមានមនុស្ សប៉ុន្មាននាក់ រស់នៅក្នុងអគារ ឬអ្នកដែលបាននៅខាងក្នុង នៅពេលនោះទេ។
ប្រែសម្រួលដោយ: សយ សុភា
