ព័ត៌មានអន្តរជាតិ

យន្តហោះមច្បាំង F-35 អង់គ្លេស វាយប្រហារក្រុមរដ្ឋ ស្លាមជ្រុលនិយម ក្នុងបេសកកម្មប្រយុទ្ធជា លើកដំបូងពីនាវាផ្ទុកយន្តហោះខ្លួន

បរទេស៖ ក្រសួងការពារជាតិនៃប្រទេសអង់គ្លេស តាមសេចក្តីរាយការណ៍ យន្តហោះចម្បាំងបំបាំងកាយនៃក្រុមវាយប្រហាររបស់នាវាផ្ទុកយន្តហោះអង់គ្លេស បានធ្វើបេសកកម្មវាយប្រហារក្រុមរដ្ឋឥស្លាមជ្រុលនិយមជាលើកដំបូង ពីនាវាផ្ទុកយន្តហោះ HMS Queen Elizabeth។

រដ្ឋាភិបាលអង់គ្លេសបាននិយាយថា យន្តហោះចម្បាំងបំបាំងកាយ F-35 មកពីកងយន្តហោះលេខ៦១៧របស់កងទ័ពអាកាស បានធ្វើបេសកកម្មនោះ ពីនាវាផ្ទុកយន្តហោះ HMS Queen Elizabeth ក្នុងដំណើរគាំទ្រដល់កិច្ចអន្តរាគមន៍យោធាដែលកំពុងតែប្រព្រឹត្តទៅរបស់សហរដ្ឋអាមេរិកនិងអង់គ្លេស ប្រឆាំងនឹងពួកក្រុមរដ្ឋឥស្លាមជ្រុលនិយម។

យោងតាសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា មានយន្តហោះចម្បាំង F-35 របស់អង់គ្លេសនិងអាមេរិកចំនួន១៨គ្រឿង នៅលើនាវាផ្ទុកយន្តហោះ HMS Queen Elizabeth ដែលនេះជាចំនួនដ៏ធំបំផុត មិនធ្លាប់មាននៅលើសមុទ្រ។

គួរបញ្ជាក់ថា យន្តហោះចម្បាំង F-35 គឺជាយន្តហោះចម្បាំងពហុតួនាទីជំនានថ្មី ដែលមានបំពាក់ដោយប្រព័ន្ធចាប់សញ្ញាដ៏ទំនើប ប្រព័ន្ធបេសកកម្ម និងបច្ចេកវិទ្យាបំបាំងកាយ ហើយបច្ចេកវិទ្យាបំបាំងកាយទាំងនេះ ជួយធ្វើឲ្យវាពិបាកសម្រាប់សត្រូវ ក្នុងការចាប់សញ្ញារបស់យន្តហោះនេះ៕

ប្រែសម្រួល៖ប៉ាង កុង

To Top