ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ថា ឧទ្ធម្ភាគចក្រ០១គ្រឿងម៉ាក Mi-8 ដែបានធ្លាក់ក្នុងអំឡុងពេលហ្វឹកហ្វឺនមួយ ដែលបានហោះនៅជិតក្រុង St. Petersburg កាលពីថ្ងៃព្រហស្បតិ៍ ដោយបានសម្លាប់ក្រុមសេវាកម្មចំនួន០៣នាក់ដែលនៅលើយន្តហោះនោះ ។
ពលរេដ្ឋក្នុងស្រុកមិនបង្ករបួសនោះទេ ។ សារព័ត៌មាន TASS បានរាយការណ៍ថា ឧប្បត្តិហេតុបានបង្កឲ្យមានអគ្គីភ័យកើតឡើងនៅខាងក្រោម ដែលបង្កឲ្យមានការឆាបឆេះឡើង ។
ឧទ្ធម្ភាគចក្រជាកម្មសិទ្ធិរបស់ឆ្មាំការពារជាតិប្រចាំស្រុកដែលស្ថិតនៅភាគពាយព្យប្រទេស សម្រាប់ប្រើប្រាស់ក្នុងការដឹកជញ្ជូន និងប្រយុទ្ធនៅសមរភូមិ ។
សារព័ត៌មាន TASS បានរាយការណ៍ថា គណកម្មការធិការប្រចាំស្រុកតំបន់ពាយព្យ បានទៅដល់ទីតាំងនៃការធ្លាក់ និងធ្វើការស៊ើបអង្កេតទៅលើករណីនេះផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា