ព្រុចសែល៖ អធិការបតីអាឡឺម៉ង់ លោកស្រី មើហ្គែល (Merkel) បានថ្លែងឱ្យដឹងថា បណ្តាមេដឹកនាំ សហគមន៍អឺរ៉ុប (EU) បានទាត់ចោលសំណើ របស់ប្រទេសអាឡឺម៉ង់ និងបារាំង ដើម្បីឱ្យមាន កិច្ចចរចាឡើងវិញ ជាមួយលោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន។ នេះបើតាម ការផ្សាយរបស់ ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។
លោកស្រី មើហ្គែល បានថ្លែងថា “ មិនទាន់មានលទ្ធភាព យល់ព្រម នៅថ្ងៃនេះទេ ដែល យើងគួរតែជួបភ្លាមៗ នៅថ្នាក់លើ បន្ថែមទៀត”។

សំណើររបស់អាឡឺម៉ង់ និងបារំាង គឺចង់បានជំនួបគ្នា ឡើងវិញ ជាមួយ ប្រធានាធិបតី រុស្សី វ្លាឌីមៀ ពូទីន ក្រោយពីរុស្ស៊ី ចូលកាន់កាប់តំបន់គ្រីមៀ របស់អ៊ុយក្រែន កាលពីឆ្នាំ២០១៤។
តែយ៉ាងណា ប្រធានាធិបតីបារាំង លោក ម៉ាក្រុង បានលើកឡើងដែរថា ស្ថិរភាពនៅអឺរ៉ុប គឺមានការពាក់ព័ន្ធ ជាមួយនឹងរុស្ស៊ី ដែលចាំបាច់ ត្រូវតែមានការជួបគ្នា ជាទៀងទាត់ ជាមួយមេដឹកនាំរុស្ស៊ី។
សំណើររបស់អាឡឹម៉ង់ និងបារាំង ត្រូវបានធ្វើឡើង ក្រោយពីប្រធានាធិបតី អាមេរិក លោក ចូ ប៊ៃឌិន និងលោក វ្លាឌីមៀ ពូទីន បានជួបគ្នាដោយផ្ទាល់ ក្រោយកិច្ចប្រជុំកំពូលG7។
ប្រែសម្រួលដោយ៖ សយ សុភា

