ប៉េកាំង៖ យ៉ាងហោចណាស់ មនុស្ស ១៨នាក់ ស្លាប់, ១៦របួស ដោយសារអគ្គីភ័យ នៅក្នុងកន្លែងហាត់ ក្បាច់គុណ មួយកន្លែង នៅប្រទេសចិន។ នេះបើតាមសេចក្តី រាយការណ៍ ពីភ្នាក់ងារព័ត៌មានបារាំង AFP នៅមុននេះបន្តិច។
កន្លែងហាត់ក្បាច់គុណនេះ ភាគជាច្រើន មានក្មេងៗ អាយុ ចន្លោះពី៧ឆ្នាំ ទៅ១៦ឆ្នាំ។
យ៉ាងណាក៏ដោយ អាជ្ញាធរក្នុងស្រុក ក៏កំពុងតែធ្វើការស៊ើបអង្កេតកត្តាដែលនាំឱ្យមានអគ្គីភ័យនេះផងដែរ៕
ប្រែសម្រួលដោយ៖ សយ សុភា
