តូក្យូ៖ នាយករដ្ឋមន្រ្តីជប៉ុន លោក យូស៊ីហ៊ីដេ ស៊ូហ្គា បានច្រាននូវការលើកឡើង ដែលថា ព្រះចៅអធិរាជជប៉ុន មានហឫទ៏យកង្វល់ អំពីការប្រកួតកីឡាអូឡាំពិក ដែលជប៉ុនធ្វើជាម្ចាស់ផ្ទះ នាំទៅរករីករាលបន្ថែម ជំងឺកូវីដ១៩ នៅក្នុងប្រទេសជប៉ុន។ នេះបើតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារព័ត៌មានបារាំង AFP នៅមុននេះបន្តិច។
លោកនាយករដ្ឋមន្រ្តីជប៉ុន បានថ្លែង ការលើកឡើងនោះ គ្រាន់តែទស្សនៈរបស់មន្រ្តីនៅក្នុងរាជវាំងតែប៉ុណ្ណោះ ពុំមែនជាអ្វីដែលជាបន្ទូល របស់ព្រះចៅអធិរាជជប៉ុន នោះទេ។
ប្រែសម្រួលដោយៈ សយ សុភា
