ឡុងដ៍៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson កាលពីថ្ងៃព្រហស្បតិ៍ បានការពារផ្លូវ ដែលត្រូវបានយក ដោយនាវាពិឃាត កងទ័ពជើងទឹក តាមរយៈដែនទឹក នៅសមុទ្រខ្មៅ (Black Sea) ដែលទាមទារដោយប្រទេសរុស្ស៊ី បន្ទាប់ពីវា ត្រូវបានគេរាយការណ៍ថា កំពុងស្ថិតក្រោមការព្រមានបាញ់ប្រហារ ពីសំណាក់ភាគីរុស្ស៊ី។ នេះបើតាមការផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន បារាំង អាអេហ្វប៉េ (AFP) ចេញផ្សាយ នៅមុននេះបន្តិច។
កងនាវាយោធា រុស្ស៊ី និងអង់គ្លេស បានទើបប្រទះគ្នា ដោយអាវុធ នៅសមុទ្រខ្មៅ។ ទីក្រុងម៉ូស្គូ ក៏បានកោះហៅ ឯកអគ្គរាជទូត អង់គ្លេស ប្រចាំទីក្រុងម៉ូស្គូ មកបញ្ជាក់ពី បញ្ហានេះ។
ប្រតិកម្មរបស់លោកនាយករដ្ឋមន្រ្តី ធ្វើឡើងភ្លាមៗ ប្រតិកម្មទៅនឹងការកោះហៅនោះ៕
ប្រែសម្រួលដោយៈ សយ សុភា