ម៉ូស្គូ៖ វិមានក្រឹមឡាំង បានសម្តែងនូវ “ការសោកស្តាយ” ការបដិសេធរបស់ សហគមន៍អឺរ៉ុប (EU) លើសំណើជួប លោកពូ ទីន ឡើងវិញ។ នេះបើតាម ការផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន បារាំង អាអេហ្វប៉េ (AFP) ចេញផ្សាយ នៅមុននេះបន្តិច។
ការសោកស្តាយ របស់វិមានក្រឹមឡាំងនេះ ធ្វើឡើងក្រោយពីដឹកនាំសហគមន៍អឺរ៉ុប បានបដិសេធទៅនឹងសំណើរ របស់អធិបតីអាឡឺម៉ង់ លោកស្រី មើហ្គែល និងប្រធានាធីបតី បារំាង លោក ម៉ាក្រុង។
មេដឹកនាំទាំងពីរ បានផ្តួចផ្តើមឱ្យ EU ស្តារទំនាក់ទំនងឡើងវិញ ជាមួយ រុស្ស៊ី តាមរយៈជំនួបកំពូល ជាទៀងទាត់ ជាមួយប្រធានាធិបតី រុស្ស៊ី វ្លាឌីមៀ ពូទីន។
មេដឹកនាំអាមេរិក លោក ចូ បៃឌិន និងមេដឹកនាំរុស្ស៊ី ពូទីន បានជួបគ្នា លើកដំបូង ក្រោយពីការឡើងកាន់អំណាច ជាប្រធានាធិបតី របស់បៃឌិន កាលដើមសប្តាហ៍នេះ នៅឯកិច្ចប្រជុំ G7។
ទាំងអាឡឺម៉ង់ ទាំងបារាំង មិនចង់ឱ្យអាមេរិក ដើរតួជំនួសសហគមន៍អឺរ៉ុប គ្រប់តែរឿង ជាមួយរុស្ស៊ីនោះទេ៕
ប្រែសម្រួលដោយៈ សយ សុភា