បរទេស៖ ប៉ូលីសឥណ្ឌាបាននិយាយនៅថ្ងៃសុក្រថា មនុស្សប្រហែល ២ ០០០ នាក់ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19 ក្លែងក្លាយនៅក្នុងទីក្រុង Mumbai និង ៥០០ នាក់ផ្សេងទៀតជាជនពិការ នៅក្នុងទីក្រុងធំទី ២ ។
យោងតាមសារព័ត៌មាន Yahoo News ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា អត្រានៃការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ បានកើនឡើងយ៉ាងខ្លាំងនៅសប្តាហ៍នេះ បន្ទាប់ពីរដ្ឋាភិបាលឥណ្ឌាបានចាក់ថ្នាំ បង្ការរោគដោយឥតគិតថ្លៃ បន្ទាប់ពីមានការរីករាលដាលនៃជំងឺរាតត្បាត ដ៏សាហាវនៅខែមេសានិងឧសភា។
ប៉ូលីសនៅទីក្រុងបុមបៃបាននិយាយថា មនុស្សប្រហែល ២ ០០០ នាក់ដែលគិតថាពួកគេត្រូវបានទទួលថ្នាំបង្ការ តាមពិតត្រូវបានចាក់បញ្ចូល ជាមួយសូលុយស្យុងអំបិល។
ប៉ូលីសបានប្រាប់ សន្និសីទសារព័ត៌មានមួយថាមនុស្ស ១០ នាក់ត្រូវបានចាប់ខ្លួនរួមទាំងវេជ្ជបណ្ឌិត ២ នាក់នៅមន្ទីរពេទ្យឯកជនមួយ នៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុ ៕
ប្រែសម្រួលៈ ណៃ តុលា