បាងកក៖ នាយករដ្ឋមន្រ្តីថៃលោកប្រាយុទ្ធ ចាន់អូឆា បានឲ្យដឹងនៅថ្ងៃសុក្រម្សិលមិញនេះថា ការបិទបណ្តោះអាសន្ននឹងត្រូវអនុវត្ត ចំពោះចង្កោមជាក់លាក់ (ជំរុំកម្មករ) ដើម្បីទប់ស្កាត់ការរីករាលដាល ក្នុងស្រុកនៃជំងឺកូវីដ- ១៩ ដែលមានរយៈពេល ១ខែ ។
លោកប្រាយុទ្ធ បានលើកឡើងថា ជំរំកម្មករសំណង់ នៅក្នុងទីក្រុងបាងកក និងខេត្តជុំវិញរួមគ្នាជាមួយទីតាំង ដែលត្រូវបានជ្រើសរើសនៅក្នុងខេត្តចំនួន៤ នៅភាគខាងត្បូង នឹងត្រូវបិទក្នុងរយៈពេលមួយ ខែចាប់ពីថ្ងៃច័ន្ទខាងមុខនេះ។
លោកបានច្រានចោល នូវការដាក់សម្ពាធបន្ថែមទៀត ដើម្បីដាក់ទីក្រុងបាងកក ក្រោមការចាក់សោរយ៉ាងពេញលេញ ទោះបីជាមានការកើនឡើង អត្រាឆ្លងមេរោគក្នុងស្រុកក៏ដោយ។
រដ្ឋធានីបាងកក របស់ប្រទេសនេះ បានទទួលរងនូវការឆ្លងរាលដាល ខ្ពស់បំផុត ក្នុងចំណោមបណ្តា ខេត្តទាំងអស់ ក្នុងប្រទេសថៃ ចាប់តាំងពីការចាប់ផ្តើមរលកទី ៣ ដោយមានចំនួនអ្នកឆ្លងប្រចាំថ្ងៃ អំឡុងពី ២ ទៅ ៣ ពាន់ករណីជារៀងរាល់ថ្ងៃ ៕
ដោយ ឈូក បូរ៉ា