បរទេស ៖ នាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau កាលពីថ្ងៃសុក្រ បានសុំទោសចំពោះ “គោលនយោបាយរបស់រដ្ឋាភិបាលដែលបង្កគ្រោះថ្នាក់” និងមិនបានបដិសេធការ ស៊ើបអង្កេតព្រហ្មទណ្ឌ បន្ទាប់ពីរណ្តៅ ផ្នូរមិនស្គាល់ អត្តសញ្ញាណរាប់រយត្រូវ បានរកឃើញ នៅឯអតីតលំនៅស្ថាន ក្នុងសាលារៀនជនជាតិដើមភាគតិចនៅភាគខាងលិច ប្រទេសកាណាដា។
យោងតាមវែបសាយ Yahoo News ចេញផ្សាយ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា កំហុសសាធារណៈសម្រាប់គោល នយោបាយ នៃការធ្វើសមាហរណកម្មជនជាតិដើមភាគតិច និងកំហុសប្រវត្តិសាស្រ្តផ្សេងទៀត កើតឡើងមួយថ្ងៃបន្ទាប់ពី Cowessess First Nation បាននិយាយថា ខ្លួនបានរកឃើញយ៉ាងហោចណាស់មាន ៧៥១ ផ្នូរ ដែលមិនមានស្លាកស្នាមនៅឯអតីតលំនៅដ្ឋាន ក្នុងសាលារៀនជនជាតិឥណ្ឌា Marieval នៅខេត្ត Saskatchewan ។ នេះជាការរកឃើញលើកទី ២ ក្នុងរយៈពេលមិនដល់មួយខែផង ។
លោក Trudeau បានប្រាប់ នៅសន្និសីទ សារព័ត៌មាននៅទីក្រុង Ottawa ថា «នេះគឺជាគោល នយោបាយ របស់រដ្ឋាភិបាល ដែលបង្កគ្រោះថ្នាក់ មិនគួរឱ្យជឿ ដែលជាការពិតរបស់កាណាដា សម្រាប់មនុស្សជាច្រើន ជាច្រើនទសវត្ស មកហើយជនជាតិ កាណាដាសព្វថ្ងៃ មានការភ័យរន្ធត់និងខ្មាសអៀន ចំពោះរបៀបដែលប្រទេសរបស់យើងមានឥរិយាបទ អំពីគោល នយោបាយ ដែលបណ្តេញកុមារចេញពីផ្ទះ របស់ពួកគេ ពីសហគមន៍ ពីវប្បធម៌ និងភាសារបស់ពួកគេ និងបង្ខំឱ្យមានការទទួលយក គំនិតលើពួកគេ៕ប្រែសម្រួលៈ ណៃ តុលា