ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ថា រដ្ឋបាលក្នុងស្រុកបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្សចំនួន១៨នាក់បានស្លាប់ និង១៦នាក់ទៀតបានរងរបួស នៅគ្រាដែលមានអគ្គីភ័យឆាបឆេះឡើងនៅឯអគារសាលាក្បាច់គុនចិន ចំនួន១កន្លែងនៅភាគកណ្តាល ប្រទេសចិន កាលពីប៉ុន្មានម៉ោងមុនកាលពីថ្ងៃសុក្រ ។
ទីភ្នាក់ងារព័ត៌មានរដ្ឋ ស៊ិនហួ បានរាយការណ៍ថា ក្រុមជនរងគ្រោះទាំងអស់ គឹជាក្រុមសិស្សសាលាតូចៗ ទន្ទឹមនឹងនេះដែរ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុកបានឲ្យដឹងថា ពួកគេមានអាយុចន្លោះពី៧ និង១៦ឆ្នាំ ។
អគ្គីភ័យបានឆាបឆេះឡើង ហើយក្រុមអាជ្ញាធរ បានធ្វើការស៊ើបអង្កេតពីមូលហេតុនៃការឆាបឆេះ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានមួយចេញដោយរដ្ឋបាលក្រុង Zhecheng នៅខេត្ត Henan បានឲ្យដឹងដូច្នេះ ។
កាសែតក្នុងស្រុកដែលមានរដ្ឋាភិបាលគ្រប់គ្រង Henan Daily នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថា ក្រុមមន្ត្រីក្នុងស្រុកចំនួន៤នាក់ ក្នុងនោះរាប់ទាំងលេខាធិការបក្សនៅក្នុងតំបន់ ត្រូវបានភ្លើងបង្កឲ្យឆាបឆេះ ។
កាសែតដដែលនេះបានឲ្យដឹងថា ជនសង្ស័យលើសពី២នាក់ ត្រូវបានចាប់ខ្លួន ដោយបូករួមទាំងលោក Chen Lin ដែលជាអ្នកគ្រប់គ្រងសាលានេះផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា