ព័ត៌មានអន្តរជាតិ

ឆាកប្រយុទ្ធ រវាងក្រុមកងទ័ព អាហ្វហ្គានីស្ថាន និងក្រុមតាលីបង់ លទ្ធផល ចុងក្រោយស្លាប់អស់២៤នាក់

អាហ្វហ្គានីស្ថាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ថា ប្រភពបានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា យ៉ាងហោចណាស់ក្រុមសកម្មប្រយុទ្ធបាលីបង់ចំនួន២៤នាក់ត្រូវបានសម្លាប់ និង១៥នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការប្រយុទ្ធគ្នាក្នុងក្រុង Kunduz នៅខេត្ត Kunduz ភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន ក្នុងអំឡុងពេលយប់ថ្ងៃសុក្រ ។

លោក Khalid Amiri មកពីកងកម្លាំងប្រតិបត្តិការពិសេស បានប្រាប់ដល់ស៊ិនហួថា ក្រុមសកម្មប្រយុទ្ធចំនួន៦០នាក់ត្រូវបានសម្លាប់ និង១០នាក់ផ្សេងទៀតបានរងរបួស ខណៈដែលកងកម្លាំងប្រតិតបត្តិការពិសេសអាហ្វហ្គានីស្ថាន បានធ្វើការបោសសម្ពាតកាលពីយប់ នៅតំបន់ Seh Darak, Enayat និង Zakhil ចម្ងាយ២៥០គីឡូម៉ែត្រ ស្ថិតនៅភាគខាងជើងរដ្ឋធានីកាប៊ុល ។

ទីក្រុង Kunduz ជាតំបន់ដែលប៉ះទង្គិចគ្នាយ៉ាងខ្លំាងក្នុងអំឡុងពេលប៉ុន្មានថ្ងៃមកនេះ ខណៈដែលក្រុមសកម្មប្រយុទ្ធតាលីបង់ បានព្យាយាមដណ្តើមយកទីក្រុងនេះមកគ្រប់គ្រង ។

គាត់បាននិយាយថា ប្រតិបត្តិការបោសសម្ពាត ក្នុងនោះបូករួមទំាងប្រតិបត្តិការឡោមព័ទ្ធពេលយប់ នឹងបន្តធ្វើឡើង នៅមុនពេលដែលទីក្រុងនេះត្រូវបានគេប្រកាសថា ជាកម្មសិទ្ធរបស់ក្រុមសកម្មប្រយុទ្ធទាំងនោះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top